ញ៉ាំអាហារ ៦មុខនេះ ថែស្បែកអ្នកឱ្យមើលទៅក្មេងជាងវ័យ ស្បែងឡើងភ្លឺថ្លា
ព័ត៌មាន
ញ៉ាំអាហារ ៦មុខនេះ ថែស្បែកអ្នកឱ្យមើលទៅក្មេងជាងវ័យ ស្បែងឡើងភ្លឺថ្លា
May 03,2024
ស្រីៗបើកំពុងធ្លាក់ស នេះជាអាហារគួរតែប្រញាប់ញុំា និងចៀសវាងឱ្យបាន!
ស្រីៗបើកំពុងធ្លាក់ស នេះជាអាហារគួរតែប្រញាប់ញុំា និងចៀសវាងឱ្យបាន!
May 03,2024
២យុទ្ធសាស្រ្តដោះស្រាយបញ្ហាអារម្មណ៍សោកស្តាយ កុំឱ្យអ្នកកើតបញ្ហាផ្លូវចិត្ត
២យុទ្ធសាស្រ្តដោះស្រាយបញ្ហាអារម្មណ៍សោកស្តាយ កុំឱ្យអ្នកកើតបញ្ហាផ្លូវចិត្ត
May 03,2024
បើដៃគូអ្នក ស្រឡាញ់អ្នកពិត គេនឹងមិនធ្វើរឿង២យ៉ាងនេះដាក់អ្នកឡើយ!
បើដៃគូអ្នក ស្រឡាញ់អ្នកពិត គេនឹងមិនធ្វើរឿង២យ៉ាងនេះដាក់អ្នកឡើយ!
May 03,2024
អាកាសធាតុ​នៅតែក្ដៅមិនបាត់ លោកជំទាវ ឱ វណ្ណឌីន! បង្ហោះសារ ក្រើនរំលឹកឱ្យបងប្អូនថែរក្សាសុខភាពប៉ុន្មានចំណុចនេះ
អាកាសធាតុ​នៅតែក្ដៅមិនបាត់ លោកជំទាវ ឱ វណ្ណឌីន! បង្ហោះសារ ក្រើនរំលឹកឱ្យបងប្អូនថែរក្សាសុខភាពប៉ុន្មានចំណុចនេះ
May 02,2024
អាកាសធាតុ​នៅតែក្ដៅមិនបាត់ លោកជំទាវ ឱ វណ្ណឌីន! បង្ហោះសារ ក្រើនរំលឹកឱ្យបងប្អូនថែរក្សាសុខភាពប៉ុន្មានចំណុចនេះ
អាកាសធាតុ​នៅតែក្ដៅមិនបាត់ លោកជំទាវ ឱ វណ្ណឌីន! បង្ហោះសារ ក្រើនរំលឹកឱ្យបងប្អូនថែរក្សាសុខភាពប៉ុន្មានចំណុចនេះ
May 02,2024
នេះបើយោងតាមរយៈគណនីហ្វេបុក របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផុសនាថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៤ បានចែករំលែក សារក្រើន រំលឹកឱ្យប្រជាជនទូទាំងប្រទេស ថែរក្សាសុខភាពរបស់ខ្លួនគ្រប់គ្នា ព្រោះថា ស្ថានភាពកម្ដៅនៅប្រទេសកម្ពុជាយើង នៅឡើងកម្ដៅមិនទាន់បាត់នៅឡើយ។នៅក្នុងសារក្រើនរំលឹកនោះ មានខ្លឹមសារដូចតទៅ«នៅកម្ពុជាពេលនេះ​ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព​ ដែលអាចនឹងមានការដួលសន្លប់​ ឬលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។ ការប្រែប្រួលអាកាសធាតុ​ នាពេលនេះ​ គឺជាការពិត​ហើយ។ ថ្ងៃនេះកម្ដៅឡើង អាចដល់​ ៤៦​ អង្សារសេទៅហើយ ដែលខ្ញុំស្នើសូមឱ្យប្រជាពលរដ្ឋយើង យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហើយ​ ដែលលោកអ្នកអាចស្វែងរកមើលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។ អ្វីដែលសំខាន់នៅពេលនេះ​ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេក​ ដែលនាំឱ្យរលាកស្បែក​ បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន​ សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់​ ដង្ហក់​ ឬដួលសន្លប់​ ហើយគាំងបេះដូងស្លាប់ជាដើម។  ត្រូវរកទីតាំងម្លប់ជ្រក​ បើនៅក្រៅផ្ទះ​ ឫអគារ​ រកកន្សែង​ ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន​ ឧស្សាហ័បាញ់ទឹកនៅជុំវិញខ្លួន​ ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី​ ២-៣លីត្រក្នុងមួយថ្ងៃ​ សូមកុំពិសារភេសជ្ជផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ​ និងប្រើសម្លៀកបំពាក់ស្រាលស្ដើង ដៃវែង​ ពាក់មួកការពារកំដៅថ្ងៃ​ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ​ ឫប្រើឆត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ​ ឫអគារ​ អាចប្រើកង្ហា​ ឫម៉ាស៊ីនត្រជាក់​ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក​ ប្រៃពេក​ ឫខ្លាញ់ពេក​។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ រីករាយការកំសាន្តក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា​ ចៀសផុតនូវផលប៉ះពាល់សុខភាពដោយសារកំណើនកំដៅខ្លាំងនាពេលនេះផងដែរ»។ជាចុងក្រោយ សូមបងប្អូនកុំភ្លេចប្រុងប្រយ័ត្នឱ្យមែនទែនជាមួយការឡើងកម្ដៅនេះ ព្រោះប៉ះពាល់ដល់សុខភាពបងប្អូនទាំងមិនដឹងខ្លួនប្រសិនណាបងប្អូនមិនបានតាមដាន​នឹងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសលើកូនតូចកុំឱ្យគាត់លេងទាំងថ្ងៃក្ដៅ គ្រោះថ្នាក់ណាស់៕
មូលហេតុក្រោយពីខ្នងលោកជំទាវ ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦
មូលហេតុក្រោយពីខ្នងលោកជំទាវ ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦
May 02,2024
អបអរសាទរ លោកជំទាវ ម៉ៅ ចំណាន ត្រូវជាភរិយាអ្នកឧកញ៉ា គិត ម៉េង ពេលនេះ​ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ប៉ុន្តែមុនក្លាយជាជាប្រធានសមាគមសិល្បករខ្មែរនេះ លោកជំទាវមានការតស៊ូណាស់។ នៅឆ្នាំ១៩៩៨ លោកជំទាវ ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈជាអ្នកចម្រៀងតាមភោជនីយដ្ឋាន ហើយដោយសារលោកជំទាវមានទេពកោសល្យខ្ពស់ខាងវិស័យសិល្បៈដោយក្តីស្រឡាញ់ផងនោះក៏បានបោះជំហានបន្តទៅមុខទៀងបានសម្តែងរឿង និងបានចូលក្នុងផលិតកម្មហង្សមាស ផលិតកម្មយូធូ និងផលិតស្ទឹងសង្កែរហូតក្លាយជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ​៥ នាសម័យនោះផងដែរ។ខ្សែជីវិតរបស់លោកជំទាវ ម៉ៅ ចំណាន មានភាពអត់ធ្មត់សង្កត់ចិត្តខ្លាំងណាស់ ទម្រាំតែល្បីឈ្មោះលើវិស័យសិល្បៈនិងមកដល់ជីវិតបច្ចុប្បន្ននេះ។ នៅខាងក្រោមនេះក៏ជាមូលហតុមួយចំនួនឱ្យលោកជំទាវ ម៉ៅ ចំណាន បានជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បករខ្មែរនៅអាណត្តិថ្មីនៅពេលព្រឹកថ្ងៃទី២ ឧសភានេះ ដែលទទួលបានសំឡេងគាំទ្ររហូតដល់ ៥២៧ ស្មើនឹង៩៣ភាគរយ ខណៈលោក ផាត់ ដារារដ្ឋ ទទួលបានត្រឹមតែ២៩សំឡេងប៉ុណ្ណោះ ហើយលោក គួច ខេវិនក៏បាន១១សំឡេងដែរ។១. លោកជំទាវ ម៉ៅ ចំណាន ធ្លាប់ជាអ្នកសិល្បៈដ៏ឆ្នើមម្នាក់ទាំងការច្រៀង ទាំងពិធីការិនី និងតារាសម្តែងយ៉ាងពូកែ។ ដូច្នេះហើយ លោកជំទាវមានសមត្ថភាពអាចយល់ពីសុខទុក្ខនិងអាចដោះស្រាយបញ្ហាខាងសិល្បបានល្អបំផុត។២. លោកជំទាវ ម៉ៅ ចំណាន ជាអ្នកសកម្មក្នុងការងារសប្បុរសធម៌ និងជាអ្នកមានបេះដូងក្តីស្រឡាញ់ក្នុងការងារនេះ។៣. កាលពីថ្មីៗ នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារថា លោកជំទាវនឹងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោះឆ្នោតក្លាយជាសមាគមនេះដោយសារលោកជំទាវមិនចាំបាច់លំបាករឿងថវិកានោះទេ”។ ព្រោះលោកជំទាវ ជាអគ្គនាយិកាប្រតិបត្តិធនាគារឯកទេសវីងផងដែរ។៤. សូម្បីតែមហាជនក៏បានគាំទ្រលោកជំទាវឱ្យក្លាយជាប្រធានសមាគមសិល្បករខ្មែរដែរ។ ពេលនេះក្តីសុបិនបានក្លាយជាការពិតហើយ។ លោកជំទាវ ម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦។អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារចេញពីចិត្តចំពោះការជាប់ជាប្រធានសមាគមរបស់លោកជំទាវ ម៉ៅ ចំណាន ជាភរិយាថា ....ដោយមានការគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំនឹងជួយអូន ចំណាន ដោយស្មោះអស់ពីចិត្ត ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រឥតងាករេដើម្បីភរិយាខ្ញុំ ជាប្រធានសមាគមសិល្បករខ្មែរ។ យើងរួមគ្នាជាដៃគូ និងជាគ្រួសារមួយ។ យើងមិនត្រឹមតែប្តេជ្ញាចិត្តក្នុងការដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថែម និងលើកស្ទួយសហគមន៍សិល្បករខ្មែរដោយក្តីមេត្តា ដោយការលះបង់កម្លាំងកាយចិត្ត និងប្រកបដោយបរិយាបន្ន។ យើងមានមោទនភាពយ៉ាងខ្លាំងដែលយើងទទួលបានឱកាសបំពេញការងារមានប្រយោជន៍ និងតំណាងឱ្យសិល្បកររបស់យើង....។អត្ថបទដោយ៖ ទ្រ សុភាព
ក្រសួងការងារប្រកាស! ឱ្យតាមរោងចក្រ ត្រូវអនុវត្ត៥វិធានការជាបន្ទាន់ ក្នុងអំឡុងពេលអាកាសធាតុក្តៅ
ក្រសួងការងារប្រកាស! ឱ្យតាមរោងចក្រ ត្រូវអនុវត្ត៥វិធានការជាបន្ទាន់ ក្នុងអំឡុងពេលអាកាសធាតុក្តៅ
April 29,2024
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់  ដោយហេតុថា ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅនៅទាន់បានធូរស្បើយនៅឡើយ ដូច្នេះហើយ ៤វិធានការនេះត្រូវអនុវត្ត ដើម្បីការពារសុវត្ថិភាពជូនបងប្អូន ដូចខាងក្រោម៖១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់ នឹង ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕   
ដំណឹងល្អ! ពេទ្យសូវៀត សហការជាមួយពេទ្យអូស្រ្តាលី ចុះវះកាត់ជំងឺស្រុតស្បូន ដុំសាច់ក្នុងស្បូន…
ដំណឹងល្អ! ពេទ្យសូវៀត សហការជាមួយពេទ្យអូស្រ្តាលី ចុះវះកាត់ជំងឺស្រុតស្បូន ដុំសាច់ក្នុងស្បូន…
April 23,2024
យោងតាម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៤​បានឱ្យដឹងថា ខាងមន្ទីរពរទ្យបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការវះ កាត់ជំងឺរោគស្ត្រី ជូនស្ត្រីដែលមានវិបត្តិតាមកាលបរិច្ឆេទដូចខាងក្រោម៖១.ការពិគ្រោះជំងឺរោគស្ត្រី៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។២.ការវះកាត់រោគស្ត្រី៖ ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារ លាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមាន ទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត ជំងឺរោគស្ត្រី ដុំ សាច់ស្បូន ដុំដៃស្បូន ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ និងការវះ កាត់ដោយបោះ ម៉ាស៊ីនអង់ដូស្កូប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។ជាចុងក្រោយប្រសិនណាបងប្អូនចាប់អារម្មណ៍ព្យាបាល សូមធ្វើការចុះឈ្មោះសម្រាប់អ្នកជំងឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ​រហូតដល់ថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅផ្នែកសម្ភព និងរោគស្ត្រី ឬ តាមរយៈលេខទូរស័ព្ទ០៨៧ ៧០១ ​៣៧៣៕   
គោលដៅធំៗ៤ក្នុងគោលបំណងនៃការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក
គោលដៅធំៗ៤ក្នុងគោលបំណងនៃការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក
April 22,2024
ក្នុងឱកាស សម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៤។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីគោលដៅធំៗ៤ក្នុងគោលបំណងនៃការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ ដែលនឹងត្រូវពង្រឹងចាប់ពីឆ្នាំ ២០២៤នេះ រហូតដល់ឆ្នាំ ២០២៧។ជាការពិតណាស់ ក្នុងការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក( ចាប់ពីឆ្នាំ២០២៤​-២០២៧)​ថវិកាត្រូវចំណាយជាង ១៧០លានដុល្លា។ គឺមានគោលដៅធំៗ៤ក្នុងគោលបំណងនៃការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកមានដូចខាងក្រោម៖១.កែលំអរឱ្យប្រសើរឡើង នូវការផ្ដល់សេវាដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន។២.បង្កើនសមត្ថភាព ផ្ដល់សេវាសង្រ្គោះបឋម និងសង្រ្គោះបន្ទាន់ ឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។៣.បង្កើនលទ្ធភាពជួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ។ ជាពិសេសផ្ដោតលើគ្រួសារដែលមានជីវភាពក្រីក្រ​ និងគ្រួសារដែលងាយរងហានិភ័យ។៤.បង្កើនបុគ្គលិកតាមមណ្ឌលសុខភាព ដើម្បីអាចឱ្យមណ្ឌលសុខភាពនីមួយៗ ផ្ដល់សេវាមិនឈប់ ២៤ម៉ោងជូនប្រជាជន។ សរុបមកគោលដៅ៤ខាងលើនេះ គឺជាគោលដៅយ៉ាងសំខាន់ ក្នុងការពង្រឹងវិស័យសុខាភិបាលបន្ថែម រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៤នេះ រហូតដល់ឆ្នាំ ២០២៧។ គឺរដ្ឋាពិបាល បានចំណាយថវិកា ជាង១៧០លាងដុល្លាទៅលើគោលដៅធំៗ៤ក្នុងគោលបំណងនៃការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ជាចុងក្រោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្តត់ធ្ងន់ ថា សម្រាប់ការចំណាយថវិកាលើវិស័យសុខាភិបាលនេះ គឺមិនមែនត្រឹមតែ១៧០លានដុល្លានេះទេ​ គឺមានការចំណាយជាច្រើន ទៀត​ជាពិសេសកាលនៅអំឡុង កូវីត១៩ រដ្ឋាភិបាលបានចំណាយលុយជាង ១ពាន់៤០០លានដុល្លាឯណ្ណោះ។​ ក៏ប៉ុន្ដែការចំណាយនេះ គឺជាការចំណាយដែលចាំបាច់ ត្រូវតែចំណាយ ។ ពីព្រោះដើម្បីសុខភាពនិង សុភមង្គលរបស់ប្រជជន និងសុខភាពរបស់ជាតិយើង និងភាពរឹងមាំ ព្រោះជាតិអាចរឹងមាំបាន គឺត្រូវការមនុស្សដែលមានសុខភាពល្អ៕ស្ដាប់វីដេអូពេញ៖Hun Manet 
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្ត្រខ្មែរបានបន្សល់គំនិតដ៏មានតម្លៃឱ្យកូនចៅជំនាន់ក្រោយ
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្ត្រខ្មែរបានបន្សល់គំនិតដ៏មានតម្លៃឱ្យកូនចៅជំនាន់ក្រោយ
April 20,2024
ក្រោយចំណាយជីវិតជិត៤០ឆ្នាំ ដើម្បីប្រវត្តិសាស្ត្រខ្មែរ ពេលនេះលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពហើយ នៅម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ៦៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធ។លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ ជាអតីតសាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញនិងជាសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជាផងដែរ។ លោក សំបូរ មាណ្ណារ៉ា បានកើតក្នុងគ្រួសារមានឪពុកជាគ្រូបង្រៀនហើយមាននិស្ស័យស្រលាញ់ចូលចិត្តការសិក្សាតាំងពីក្មេងៗ រហូតមកដង្ហើមចុងក្រោយ។ លោកបានក្លាយជាគ្រូបង្រៀនក្នុងឆ្នាំ១៩៨០ បានជ្រើសយកភាសាអង់គ្លេសមកបង្រៀន។ ហើយពេលក្រោយមកគាត់ក៏បានចាប់ផ្ដើមការងារជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ដ្រវិញម្ដង។​ ព្រោះការងារនេះលោកចង់ឱ្យកូនខ្មែរដឹងពីដើមកំណើតជាតិសាសន៍របស់ខ្លួនគឺអស្ចារ្យណាស់។ ដូចជាប្រវត្តិសាស្រ្តកសាងអង្គវត្តជាដើម។ជាច្រើនឆ្នាំក្រោយមកព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់របស់សម្ដេច ហ៊ុន សែន ជាមានឋានៈស្មើរដ្ឋមន្ត្រីផងដែរ។ លោកលោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា នេះជារង្វាន់កិត្តិយយ៉ាងធំធេងសម្រាប់ជីវិតលោកណាស់។ នេះជាគំនិតទស្សនៈដ៏មានតម្លៃរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ឱ្យកូនចៅជំនានក្រោយគួរចងចាំ៖១. ដំណោះស្រាយបញ្ហារបស់ជាតិយើងនេះ គឺត្រូវការការអប់រំ។២. សុំឱ្យយុវជនកុំជាតិនិយមជ្រុលពេក ហើយកុំភ្លេចសិក្សាពីប្រវត្តិសាស្រ្តខ្លួនឯងផង។៣. កុំយំឱ្យគេអាណិត ត្រូវប្តេជ្ញាចិត្តធ្វើឱ្យគេកោត៤. គុណធម៌ជាគុណតម្លៃដែលកូនត្រូវអនុវត្តនិងធ្វើជាប្រចាំថ្ងៃ៥. ខ្ញុំ​អាច​ធ្វើ​ឱ្យ​មនុស្ស​រាប់​សែន​នាក់ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​ក្នុង​សង្គម​ហើយ​ពួក​គេ​ជា​អ្នក​ទទួល​បាន​ផល​ពី​ការ​អប់រំនេះឯង។ ​ខ្ញុំ​បាន​ព្យាយាមធ្វើ​រឿង​នេះ តាំង​ពី​ខ្ញុំ​មិន​ទាន់​មាន​តួនាទី​អ្វីសោះម្ល៉េះ​! ប៉ុន្តែ​តួនាទី​នេះបានជម្រុញ​​​ផ្លូវ​ចិត្តរបស់​ខ្ញុំ​បន្ថែម​ឱ្យខំ​ប្រឹង​ប្រែង​បន្ថែម​ទៀតដើម្បី​​ប្រទេស​ជាតិមួយនេះ​។ ហើយការ​ផ្ដល់​តួនាទី​នេះក៏​បាន​បញ្ជាក់​ថា ការ​ងារ​របស់​ខ្ញុំ​កន្លង​មកគឺ​ខ្ញុំ​​បាន​ដើរ​លើ​កំណាត់​ផ្លូវ​ដ៏​ត្រឹម​ត្រូវហើយ។ ​៦. ខ្ញុំមិនដឹងថា ខ្ញុំត្រូវឈប់បង្រៀននៅពេលណានោះទេ ប៉ុន្តែខ្ញុំនឹងបន្តបង្រៀនរហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់ខ្ញុំ។សូមវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព!អត្ថបទដោយ៖ ទ្រ សុភាព  
វិធីសាស្រ្ត ៣យ៉ាងជួយឱ្យកូនមានទំនុកចិត្តនិងស្តាប់តាមបង្គាប់របស់ឪពុកម្ដាយ
April 29,2024
វិធីសាស្រ្ត ៣យ៉ាងជួយឱ្យកូនមានទំនុកចិត្តនិងស្តាប់តាមបង្គាប់របស់ឪពុកម្ដាយ
ការចិញ្ចឹមកូនជារឿងសំខាន់ណាស់របស់ឪពុកម្តាយ។ មានបញ្ហាធំមួយតែងតែឡើងចំពោះឪពុកម្តាយជាទូទៅនោះគឺកូនមិនស្តាប់តាមសោះ ធ្វើឱ្យអាណាព្យាបាលចេះតែឈឺក្បាល។ កំហុសនៅត្រង់ថា មានឪពុកម្តាយខ្លះ ខ្វះការអប់រំកូនតាំងពីតូច។ នៅខាងក្រោមនេះជាវិធីសាស្រ្តសាមញ្ញជួយឱ្យអ្នកមានទំនាក់ទំនងជាមួយកូនល្អពីតូចដល់ធំ។១. មានទម្លាប់ញ៉ាំអាហារជុំគ្នា៖ យោងតាមគេហទំព័រ evrywellfamily បានលើកឡើងថា ការមានទម្លាប់ញ៉ាំបាយជុំគ្នា រវាងឪពុកម្ដាយ និងកូនៗ បានជួយឲ្យមានភាពកក់ក្ដៅ ហើយវាក៏ជាពេលវេលាដ៏រីករាយសម្រាប់គ្រួសារផងដែរ។ ហើយការមានទម្លាប់និយាយគ្នារឿងប្រចាំថ្ងៃរវាងឪពុកនិងកូនជួយបង្កើនទំនុកចិត្តដល់គ្នា។ ពេលវេលាខ្លះទៀត អាចនិយាយគ្នាមុនចូលគេងក៏ជាឱកាសដ៏ល្អក្នុងការនិយាយរឿងប្រចាំថ្ងៃរបស់កូនៗ។ អ្នកអាចសួរជាសំណួរទាក់ទងនឹងការសិក្សា រឿងសប្បាយរីករាយផ្សេងៗ និងគំរោងការផ្សេងៗ ជាមួយកូនផងដែរ។ វាជាពេលដែលអ្នកអាចស្ដាប់ បញ្ចេញយោបល់ ឲ្យតម្លៃ និងផ្ដល់កម្លាំងចិត្តដល់កូនៗ ហើយពួកគេអាចរៀនសូត្រពីអ្នកបាន។ ពេលអ្នកធ្វើរបៀបនេះ ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនកាន់តែមានទំនុកចិត្តនឹងគ្នា។២. អប់រំកូនពីតូចទើបកូនស្តាប់តាម៖ តាមសុភាសិតខ្មែរយើងបានលើកឡើងថា “ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង”។ គំនិតនេះមានអត្ថន័យបញ្ជាក់ថាកុំអប់រំមនុស្សធំហើយ ពិបាកកែប្រែណាស់ បើអ្នកអប់រំក្មេងៗ នៅតូចហើយ កូនរបស់អ្នកនឹងស្តាប់អ្នកមិនខានឡើយ។ ប៉ុន្តែរឿងមួយ បើអ្នកជាឳពុកម្តាយកុំព្យាយាមប្រដៅកូននៅក្មេងដោយប្រើភាសាជេរ និងពាក្យមិនល្អ ចូលប្រើវិធីសាស្រ្តពន្យល់វិញថា បើកូនធ្វើខុស សួរកូនថា ហេតុអ្វីបានជាកូនធ្វើរឿងហ្នឹង? ហើយយើងព្យាយាមណែនាំកូនដោយអារម្មណ៍អត់ធ្មត់ទើបកូនស្តាប់សម្តីរបស់អ្នកដល់ធំ។ អ្នកត្រូវចំណាយពេលច្រើនដើម្បីភ្ជាប់ទំនាកទំនងជាមួយកូនដោយការអប់រំនិងណែនាំផងដែរ។៣. វិន័យតឹងរឹង និងការងារជាក់លាក់៖តាំងពីតូចរហូតដល់ធំ ក្មេងជនជាតិចិនមានទម្លាប់ធ្វើការងារសាលា និងជួយកិច្ចការងារក្នុងផ្ទះ។ មួយវិញទៀតក្មេងជនជាតិចិនចេះស្ដាប់បង្គាប់ និងមានវិន័យល្អណាស់ មិនថាពួកគេនៅក្រៅ ឬនៅផ្ទះឡើយ។ ដោយសារតែឪពុកម្ដាយចិនតែងទម្លាប់កូនមិនឱ្យខ្ជិលនោះទេ ក្រៅពីចប់កិច្ចការនៅសាលារៀនហើយ ក្មេងៗច្រើនតែយកពេលមកជួយកិច្ចការងារនៅផ្ទះជាមួយឪពុកម្ដាយ ឬរកស៊ីជាមួយឪពុកម្ដាយ។ សល់ពេលខ្លះទៀត ឪពុកម្ដាយតែងនាំកូនៗដើរកម្សាន្តនៅកន្លែងនានា ដើម្បីឱ្យកូនៗរបស់ខ្លួនទទួលមានភាពរីករាយ និងស្រស់ស្រាយ។ នេះជារបៀបទំនាក់ទំនងជាមួយកូនហើយបង្កើតទំនុកចិត្តដល់កូនឱ្យតាមឪពុកម្តាយផងដែរ ៕ អត្ថបទដោយ៖ ទ្រ សុភាព 
ខ្លាចាស់ទាំង៣ ប្រាប់ថា ក្បួនបង្រៀនកូនឱ្យរឹងមាំ ឱ្យហ៊ាន មិនចាំបាច់ពឹងឪពុកម្តាយ
ខ្លាចាស់ទាំង៣ ប្រាប់ថា ក្បួនបង្រៀនកូនឱ្យរឹងមាំ ឱ្យហ៊ាន មិនចាំបាច់ពឹងឪពុកម្តាយ
April 19,2024
ប្រភេទអាហារអ្វីខ្លះ ជម្រុញការឡើងគីឡូលើទារកនិងកុមារ
ប្រភេទអាហារអ្វីខ្លះ ជម្រុញការឡើងគីឡូលើទារកនិងកុមារ
April 19,2024
ឪពុកម្តាយចិញ្ចឹមកូន ៣របៀបនេះ កូនធំឡើងចេះពឹងខ្លួនឯង អស់ក្តីបារម្ភពីអនាគត
ឪពុកម្តាយចិញ្ចឹមកូន ៣របៀបនេះ កូនធំឡើងចេះពឹងខ្លួនឯង អស់ក្តីបារម្ភពីអនាគត
April 17,2024
ញ៉ាំអាហារ ៦មុខនេះ ថែស្បែកអ្នកឱ្យមើលទៅក្មេងជាងវ័យ ស្បែងឡើងភ្លឺថ្លា
ញ៉ាំអាហារ ៦មុខនេះ ថែស្បែកអ្នកឱ្យមើលទៅក្មេងជាងវ័យ ស្បែងឡើងភ្លឺថ្លា
ស្បែកភ្លឺរលាងនិងស្រស់ស្អាតជាងវ័យ ត្រូវការអាហារជាការចាំបាច់ ព្រោះអាហារមានជីវជាតិជួយបំប៉ន់កោសិការាងកាយ និងអារម្មណ៍ផងដែរ។ របបអាហារទាំង៦ នេះសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន និងអង់ទីអុកស៊ីដង់ ជួយលុបបំបាត់រោគសញ្ញានៃភាពចាស់ចេញពីក្នុងខ្លួនរបស់អ្នកពូកែបំផុត។១. ផ្កាខាត់ណាខៀវ៖ ប្រូខូលីឬខាត់ណាខៀវ ជាបន្លែសម្បូរទៅដោយសារធាតុ វីតាមីន C និង K ប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ folate លូទីន និងកាល់ស្យូមដែលជួយប្រឆាំងនឹងភាពចាស់។ ពេលអ្នកញ៉ាំខាត់ណាខៀវបានគ្រប់គ្រាន់ រាងកាយរបស់អ្នកផលិតខូឡាជែនបានកាន់តែច្រើនដើម្បីការពារស្បែកជ្រីវជ្រួញកុំឱ្យមើលទៅចាស់ជាងវ័យ។២. ផ្លែបឺរ ៖ជាផ្លែឈើសម្បូរទៅដោយអាស៊ីតខ្លាញ់ប្រឆាំងការរលាកដែលជួយឱ្យស្បែករលោងហើយវាក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនប្រភេទដូចជាវីតាមីន K, C, E និង A វីតាមីន B ប៉ូតាស្យូម​ប្រឆាំងភាពចាស់។ ព្រោះគុណភាពរបស់វីតាមីន A នៅក្នុងផ្លែបឺរ ជួយជម្រុះកោសិកាស្បែកដែលងាប់ឱ្យមានពន្លឺឱ្យស្បែកយើងមើលទៅស្រស់ស្អាត រាងភ្លឺថ្លាហើយជួយទប់ស្កាត់ជាតិពុលពីការខូចខាតពីកាំរស្មីព្រះអាទិត្យ។ ចុងក្រោយជួយការពារប្រឆាំងនឹងជំងឺមហារីកស្បែកយ៉ាងពិសេសផងដែរ។៣. រមៀត៖ មានរូមមន្តពិសេសក្នុងការថែស្បែកដោយញ៉ាំរមៀតឆុងជាមួយនឹងទឹកដោះគោស្រស់មុនចូល អាចជួយជំរុញដល់សុខភាពស្បែកឱ្យមានសភាពកាន់តែសម៉ត់រលោង។ ហើយនេះគឺដោយសារសារធាតុប្រឆាំងបាក់តេរី ផ្សិត ប្រឆាំងនឹងការរលាក ជួយបានទាំងក្នុង និងក្រៅរាងកាយរបស់រមៀតធ្វើឱ្យ ស្បែកអ្នកទទួលទានមិនងាយរងនូវបញ្ហាស្បែកណាមួយងាយៗឡើយ។​៤. ក្រូច៖ ជាផ្លែឈើដែលសម្បូរវីតាមីនCច្រើនខ្លាំងបំផុតដែលមានគុណប្រយោជន៍ច្រើនខ្លាំងណាស់ជួយឱ្យស្បែករបស់អ្នក។ វីតាមីន Cត្រូវបានគេដឹងថាមានតួនាទីយ៉ាងសំខាន់ក្នុងការផលិតប្រូសេស្ដេរ៉ូនដែលជាប្រភពបង្កើនខូឡាជែនសម្រាប់រាងកាយ ដូច្នេះ ការទទួលទានផ្លែក្រូចច្រើនប្រៀបបាននឹងការបញ្ចូលវីតាមីន​C ដល់ស្បែកផងដែរ។៥. ទឹកឃ្មុំ៖ ទឹកឃ្មុំមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មបែបធម្មជាតិដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ humectants មានប្រយោជន៍ជួយស្បែកភ្លឺស្អាត។៦. ជាតិទឹក៖ ការញ៉ាំទឹកបានគ្រប់គ្រាន់ចាប់ពី១លីត្រកន្លះ​ ទៅ៣លីត្រក្នុងមួយថ្ងៃ នឹងជួយឱ្យសុខភាពអ្នករឹងមាំ ស្បែកភ្លឺស្រស់ថ្លា មានសំណើមគ្រប់គ្រាន់ ។ ដូចនេះ សូមញ៉ាំទឹកឱ្យបានទៀងទាត់ដើម្បីសុខភាពល្អ និងសម្រស់ស្រស់ស្អាតទាំងអស់គ្នាណា៕អត្ថបទដោយ៖ ទ្រ សុភាព                
May 03,2024
២យុទ្ធសាស្រ្តដោះស្រាយបញ្ហាអារម្មណ៍សោកស្តាយ កុំឱ្យអ្នកកើតបញ្ហាផ្លូវចិត្ត
២យុទ្ធសាស្រ្តដោះស្រាយបញ្ហាអារម្មណ៍សោកស្តាយ កុំឱ្យអ្នកកើតបញ្ហាផ្លូវចិត្ត
ពេលអ្នកចេញពីធ្វើការបានធ្វើដំណើរតាមដងផ្លូវក៏បានស្ទុះចរាចរណ៍គួរឱ្យអន្ទះសារនិងស្ទើរអស់កម្លាំងរចេញពីខ្លួន។ ពេលអ្នកមិនដល់ផ្ទះបាយទឹកក៏មិនសូវជាឆ្ងាញ់ត្រូវម៉ាត់ដូចជាចិត្តទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ មេតេមកដាក់ការងារឱ្យធ្វើអ្នកបន្ថែមនៅផ្ទះទៀត។ ស្រាប់តែពេលនោះ អ្នកខ្វះលុយបង់ថ្លៃទឹកភ្លើង វាចាប់ផ្តើមដុតអារម្មណ៍អ្នកឱ្យពុះកំហឹងចេញមករហូតអ្នកភ្លេចសតិក៏ស្រែកដាក់ប្រពន្ធ និង... ហើយប្រពន្ធរបស់អ្នកបានគិតថាខ្លួនជាប្រពន្ធគ្មានតម្លៃក្នុងកែវភ្នែកប្តីដែលហ៊ានធ្វើបែបនេះ...។ ក្រោយមក! ពេលអ្នកសម្រួលចិត្តឱ្យត្រជាក់ ទើបអ្នកដឹងថា កំហុសធំមួយគឺអ្នកបានប្រើអំពើហិង្សាលើប្រពន្ធយ៉ាងធ្ងន់ធ្ងរ។ ព្រោះតែកំហុសមួយពេលធ្វើឱ្យអ្នកមានអារម្មណ៍សោកស្តាយពីទង្វើរហើយអង្គុយបន្ទោសខ្លួនឯង រហូតមានអារម្មណ៍ថា ខ្លួនមិនមែនជាប្តីល្អនោះទេ។ តាមលោក Benjamin Franklin ក៏ធ្លាប់មានកំហុសដែរ ហើយបានលោកផ្តាំថា “អ្វីក៏ដោយឱ្យតែចាប់ផ្តើមចេញពីកំហឹងតែងបញ្ចប់ដោយអារម្មណ៍សោកស្តាយ”។ នេះគ្រាន់តែជាករណីមួយប៉ុណ្ណោះ អ្នកអាចមានករណីច្រើនថែមទៀតដូចជាឈ្លោះជាមួយក្រុមការងារ វ៉ៃគ្នាជាមួយអ្នកដៃរហូតដេកពេទ្យ និងប្រើសម្តីមើលងាយមើលថោកឱ្យអ្នកដទៃដំបៅផ្លូវចិត្តជាដើម។ ដើម្បីការពារភាពសោកស្តាយពីទង្វើររបស់ខ្លួននោះ អ្នកត្រូវមានយុទ្ធសាស្រ្តចំនួន ២នេះ អ្នកនឹងមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងយ៉ាងមានប្រសិទ្ធភាពបំផុត។ យុទ្ធសាស្រ្តទី១. ផ្តោតលើអ្វីដែលខ្លួនអ្នកអាចគ្រប់គ្រងបាន៖ តាមទស្សនវិជ្ជារបស់ Stoic បានណែនាំដោយលោក Epictetus គឺថា ចូរកំណត់នូវអ្វីដែលខ្លួនអ្នកអាចគ្រប់គ្រង ហើយបោះបង់អ្វីដែលគ្មាន។ អ្វីដែលធ្វើឱ្យអ្នកមានអំណាច គឺរៀនគ្រប់គ្រងលើខ្លួនឯងពេលនេះជាប្រចាំ(ហៅថា គ្រប់គ្រងខាងក្នុងគឺអារម្មណ៍) មិនមែនបរិយាកាសខាងក្រៅនោះទេ។ តាមលោកស្រីវេជ្ជបណ្ឌិត Edith Egerបានលើកឡើងថា “កំហុសបង្កប់ក្នុងអតីតកាល ហើយរឿងអតីតកាលយើងមិនអាចផ្លាស់ប្តូរបានទេ”។ បើអ្នកមានកំហុសអតីតកាលមែន សូមអ្នកមានទទួលខុសត្រូវក្នុងពេលបច្ចុប្បន្នហើយព្យាបាលបញ្ហារបស់អ្នកឡើងវិញ។ ការទទួលកំហុសអាចធ្វើឱ្យអារម្មណ៍ពិបាកនឹងធ្វើក៏ដោយ ប៉ុន្តែអ្នកត្រូវជម្នះលើវា ហើយធ្វើវាឱ្យបាន ដើម្បីលាងអារម្មណ៍ចំពោះនរណាដែលធ្លាប់ធ្វើខុសទៅលើគេ។ ពេលអ្នកធ្វើរបៀបនេះ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកកាន់តែមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯង។ ហើយកុំឱ្យដេកស្តាយក្រោយចំពោះទង្វើរពេលក្រោយផងដែរ។ យុទ្ធសាស្រ្តទី២. ស្រឡាញ់ជីវិតរបស់ខ្លួនឯង៖ បន្ទាប់​ពី​អ្នក​ដោះស្រាយបញ្ហា​នូវ​អ្វី​ដែលខ្លួន​អ្នក​គ្រប់​គ្រងបាន​ហើយ យើង​ត្រូវ​តែ​រក​ឃើញ​ពី​របៀប​ឆ្លើយ​តប—មិន​ថា​ការគ្រប់​គ្រង​អ្វី​ដែល​កំពុង​កើត​ឡើង​ឬ​អត់នោះទេ។ អ្នកត្រូវកំណត់ពីរបៀបដែលខ្លួនដោះស្រាយ ហើយអ្នកត្រូវកំណត់ពីរបៀបដែលអ្នកជម្នះលើឧបសគ្គនិងបញ្ហាវិញ ទើបជីវិតយើងឆ្ពោះទៅមុខ។​ ពេលជីវិតទៅមុខ ទើបអ្នកចេះស្រឡាញជីវិតខ្លួនជាងមុន ហើយមើលឃើញពីតម្លៃខ្លួនកាន់តែច្បាស់។ ពេលអ្នកចេះស្រឡាញ់បែបនេះ ក្តីស្រឡាញ់កាន់តែមាឌទៅលើក្រុមគ្រួសារ បងប្អូន និងអ្នកដទៃផងដែរ។មនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់ឧបសគ្គ។ មានអ្នកខ្លះដួល មានអ្នកកាន់តែរឹងមាំ។ អ្នករឹងមាំព្រោះតែគេចេះស្រឡាញ់ជីវិតដោយការខំប្រឹង ខំព្យាយាមអភិវឌ្ឍខ្លួន និងរៀនសូត្របញ្ហាកើតឡើងក្នុងជីវិតជាក់ស្តែងរបស់គេ។ អ្នកមិនអាចគ្រប់គ្រងរឿងមួយចំនួនកុំឱ្យចូលក្នុងជីវិតរបស់អ្នកនោះទេ ប៉ុន្តែអ្នកមានសិទ្ធក្នុងការឆ្លើយតបលើបញ្ហាហ្នឹង កុំឱ្យស្តាយក្រោយកំហុសរបស់ប្តីវ៉ៃប្រពន្ធខាងលើ។ គ្រាន់តែអ្នកខឹងភ្លាម ចូរអ្នកមានសតិហើយ ដកខ្លួនចេញសិន ដើម្បីសម្រួលអារម្មណ៍គិតថា បើខ្លួនធ្វើតាមកំហឹងមួយឆាវនេះ វាមានបញ្ហាអ្វី វាប៉ះពាល់នរណាខ្លះ និងផលខាតមានអ្វីកើតឡើង... ពេលអ្នកពិចារណារបៀបនេះជាប្រចាំ វាធ្វើឱ្យខ្លួនអ្នកធ្វើជាម្ចាស់លើវា។ នេះជាការឆ្លើយតបដោយវិជ្ជមាន ហើយចិត្តរបស់អ្នកនឹងពោរពេញទៅដោយក្តីស្រឡាញ់ច្រើនឡើង។ ពេលអ្នកឆ្លើយតបដោយក្តីស្រឡាញ់ អ្នកនឹងគ្មានអារម្មណ៍ស្តាយក្រោយនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព
May 03,2024
បើដៃគូអ្នក ស្រឡាញ់អ្នកពិត គេនឹងមិនធ្វើរឿង២យ៉ាងនេះដាក់អ្នកឡើយ!
បើដៃគូអ្នក ស្រឡាញ់អ្នកពិត គេនឹងមិនធ្វើរឿង២យ៉ាងនេះដាក់អ្នកឡើយ!
ជាការពិតណាស់ រើសដៃគូដើម្បីមកសាងអនាគតរួមគ្នា ត្រូវតែប្រុងប្រយ័ត្ន គួរដឹងថាគួរសេបគប់មនុស្សប្រភេទណា ហើយប្រភេទណាគួរចៀសវាង។ តែបើអ្នកមិនយល់ពីរឿងនេះច្បាស់ជាជួបប្រទះបញ្ហាក្នុងជីវិតមិនខាន ព្រោះដៃគូជីវិតគឺមានឥទ្ធិពលខ្លាំងណាស់ បើអ្នករើសត្រូវ ជីវិតអ្នកនឹងរីកច្រើន តែបើខុស ជីវិតអ្នកដូចស្លាប់ទាំងរស់អ៊ីចឹង។ដូច្នេះហើយក៏មានសំណួរសួរថា ធ្វើដូចម្ដេចទៅដឹងថាខ្លួនឯងរើសដៃគូត្រូវ ឬក៏ខុស? ព្រោះយើងមិនអាចមើលចិត្តរបស់គេឃើញផងហ្នឹង?អាស្រ័យហេតុនេះ ក្រុមការងារចាបបៃតង នឹងលើកយក២ចំណុច សំខាន់ៗ ប្រសិនណាអ្នកកំពុងសេបគប់ដៃគូ បើគេស្រឡាញ់អ្នកពិត គេនឹងមិនធ្វើរឿង២យ៉ាងនេះដាក់អ្នកដាច់ខាត។ តែបើអ្នកកំពុងត្រូវគេធ្វើដាក់ ប្រញាប់ដើរចេញទៅ កុំស្ដាយស្រណោះ បើមិនចង់ឈឺចាប់រីងរៃ ព្រោះគេមិនបានស្មោះត្រង់ជាមួយអ្នកឡើយ ឈប់គិតថាគេស្មោះទៅ បើគេស្រឡាញ់គេស្មោះត្រង់មែន គេមិនអ៊ីចឹងទេ ដូច្នេះ អ្នកគួរតែចាប់ផ្ដើមជាមួយមនុស្សដែលស្មោះត្រង់ ស្រឡាញ់អ្នកជាអ្នកប្រសើរជាង។១.មិនស្មោះត្រង់(ក្បត់ផិត)៖ ប្រសិនណាអ្នកកំពុងជួបប្រទះជាមួយដៃគូ ដែលគ្មានភាពស្មោះត្រង់ជាមួយអ្នក គេមិនចេះគ្រប់គ្រាន់ពេលមានអ្នក ពេលមានបញ្ហាក្នុងទំនាក់ទំនងតិតតួច គេតែងតែក្បត់អ្នក ទាក់ទងអ្នកថ្មី ។ ដូច្នេះប្រសិនណាអ្នកជួបដៃគូបែបនេះ អ្នកគួរតែដើរចេញទៅកុំនៅស្ដាយស្រណោះអី ព្រោះថាមនុស្សដែលស្រឡាញ់អ្នកពិត គេមិនអាចដាច់ចិត្តក្បត់អ្នកកើតទេ មិនថាជួបឧបសគ្គក្នុងទំនាក់ទំនងយ៉ាងណាក៏ដោយ។ តែអ្នកកុំគិតថា ពេលគាត់ក្បត់អ្នក តែចុងក្រោយគាត់ក៏ត្រឡប់មករកខ្ញុំវិញដដែល នេះក៏ព្រោះតែគាត់ស្រឡាញ់អ្នក។បើអ្នកគិតបែបនេះគឺខុសហើយ មិនមែនគេស្រឡាញ់គេស្មោះអ្នកទេ តែមកពីអ្នកថ្មីនោះ គឺមិនលើសអ្នក មិនល្អដូចអ្នក មិនស្រឡាញ់គេដូចអ្នក មិនឱ្យគេធ្វើបាបចិត្តដូចអ្នក ដូច្នេះក៏ត្រឡប់មកអង្វរអ្នកសុំត្រូវគ្នាវិញ។ អ្នកត្រូវចាំថា សណ្ដានក្បត់ បើបានក្បត់ម្ដង គឺមាន២ដង ៣ដង មិនចប់ទេ ព្រោះពេលទៅមុខទៅ អាចមានមនុស្សដែលគេល្អជាងអ្នក ពេលនោះហើយគេនឹងក្បត់អ្នកម្ដងទៀត។ ដូច្នេះអ្នកត្រូវភ្ញាក់ខ្លួនប្រសិនណាអ្នកជ្រុលទទួលយកគេលើកទី១ពេលគេក្បត់ចិត្តអ្នកក៏ទទួលចុះ តែត្រូវសច្ចាជាមួយខ្លួន​ឯងថា បើគេក្បត់អ្នកជាលើកទី២ ទោះនៅស្រឡាញ់យ៉ាងណា អ្នកគួរតែសម្រេចចិត្តដើរចេញទៅ កុំនៅអាណិត នៅស្រណោះសោកស្ដាយពេលវេលាសាងរួមគ្នាច្រើនឆ្នាំធ្វើអ្វី គ្មានន័យអ្វីទេឈប់ទៅ ប្រយ័ត្នគេក្បត់១ជីវិត ឈឺចាប់ដល់ចាស់។២.ប្រើប្រាស់អំពើហឹង្សាដាក់អ្នក៖ ប្រសិនណាអ្នកមានដៃគូ​ដែលចូលចិត្តប្រើប្រាស់ អំពើហឹង្សា ពេលមានជម្លោះជាមួយគ្នាមិនថារឿងធំ ឬក៏រឿងតូច គឺពិតជាគ្រោះថ្នាក់សម្រាប់ជីវិតរបស់អ្នក។ ព្រោះថាការប្រើប្រាស់អំពើរហឹង្សាមកដោះស្រាយ ជីវិតរស់នៅក្នុងទំនាក់ទំនងបែបនេះគឺគ្មានអ្វីប្រសើរទេ គ្មានភាពរីកច្រើន គ្មានអនាគតល្អ។ មានន័យថាប្រសិនណាដៃគូអ្នកធ្លាប់ប្រើប្រាស់អំពើហឹង្សាលើអ្នក១ ច្បាស់ជាមាន២ដង ៣ដងជាក់ជាមិនខាន។ ដូច្នេះប្រសិនណាបែបនេះមែនអ្នកអាចរងគ្រោះនិងអាចប៉ះពាល់ដល់ជីវិត ខូចខាតទ្រព្យសម្បត្តិទៀត។ ដូច្នេះអ្នកត្រូវដឹងប្រសិនណាគេស្រឡាញ់អ្នកពិត គេមិនវៃ អ្នកឡើយ ស្រីៗត្រូវចាំ កុំយកការស្រឡាញ់របស់អ្នកមានចំពោះគេ ហើយសុខចិត្តឱ្យគេវៃធ្វើបាប។ជាចុងក្រោយ ខ្ញុំដឹងថា អ្នកដែលរស់នៅក្នុងទំនាក់ទំនងបែបនេះគឺពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះតែក្ដីស្រឡាញ់អ្នកសុខចិត្តទ្រាំឱ្យគេធ្វើបាបទាំងចិត្តទាំងកាយ។ តែសូមផ្ដាំទៅអ្នកថាឈប់បន្ដធ្វើបែបនេះទៀតទៅ ឈប់ទ្រាំទៅ ១០ឆ្នាំមានមិនច្រើនទេសម្រាប់ជីវិតរបស់អ្នក ហើយបើគេស្រឡាញ់អ្នកមែនគេមិនធ្វើបែបនេះដាក់អ្នកឡើយ ឈប់គិតថាគេស្មោះទៀតទៅ ៕អត្ថបទដោយ៖ ប៉ែត ​ធីតា   
May 03,2024
មានទម្លាប់បែបនេះនៅកន្លែងធ្វើការ អ្នកនឹងអស់ភាពរីករាយក្នុងជីវិត
មានទម្លាប់បែបនេះនៅកន្លែងធ្វើការ អ្នកនឹងអស់ភាពរីករាយក្នុងជីវិត
កាលពីមុនខ្ញុំគិតថា កន្លែងធ្វើការបែបណាក៏អាចធ្វើការបានដែរ។ ទោះបីកន្លែងធ្វើការរបស់ខ្ញុំភាពរញ៉េរញ៉ៃក៏ដោយ ហើយពេលខ្លះ ខ្ញុំមើលឃើញកន្លែងធ្វើការហើយមានអារម្មណ៍ស្មុគស្មាញនិងស្រ្តេស ក៏ខ្ញុំមិនខ្ចីរវល់សម្អាតវាដែរ។ ខ្ញុំធ្វើការទាំងអារម្មណ៍តានតឹង។ រហូតខ្ញុំបានអានសៀវភៅមួយក្បាលបានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្ញុំគឺសៀវភៅរបស់លោកស្រី Marie Kondo ដែលមានចំណងជើងថា joy at work ប្រែថា “រីករាយនឹងការងារ” សៀវភៅមួយក្បាលនេះ គាត់រៀបរាប់ពីក្បួនដោះស្រាយចំណុចតែមួយគត់ រៀបចំកន្លែងឱ្យស្អាតឱ្យមានរបៀប អ្នកនឹងរីករាយជាមួយការងារ។ និយាយមួយម៉ាត់ឱ្យខ្លី “កន្លែងធ្វើការស្អាត” លោកស្រីបានលើកឡើងថា “ភាពរញ៉េរញ៉ៃតឥសណ្តាប់ធ្នាប់ប្រៀបដូចជាមេដែកស្រូបទាញភាពស្មុគស្មាញនិងយកក្តីទុក្ខលំបាកមកដាក់ចូលក្នុងជីវិតរបស់អ្នកអ៊ីចឹងដែរ”។ តាមបទពិសោធន៍ខាងលើបានបង្រៀនខ្ញុំថា កន្លែងស្អាត មានអនាម័យ និងមានរបៀប បញ្ជាក់ពីអត្ថចរិតនិងអារម្មណ៍របស់យើងតែម្តង។ ឥឡូវនេះ ខ្ញុំសុំលើកបញ្ហាមួយទៀត ពេលអ្នកពាក់ខោអាវដដែលៗ និងខានងូតទឹកជាច្រើនថ្ងៃ តើអ្នកមានអារម្មណ៍បែបណា? តើអ្នកមានធំក្លិនខ្លួននិងសំលៀកបំពាក់របស់អ្នកទេ? ករណីនេះក៏ដូចគ្នាជាមួយកន្លែងធ្វើការរបស់អ្នកដែរ បើវាមិនស្អាតទេ អារម្មណ៍អ្នកក៏មិនរីករាយដែរ។ ពេលអ្នកឃើញរបស់របរនៅកន្លែងធ្វើការរបស់អ្នករញ៉េរញ៉ៃ កែវភ្នែករបស់អ្នកក៏បញ្ចូនពត៌មានឱ្យគិតថា វាស្មុគណាស់! ហើយអារម្មណ៍អ្នកក៏ប្រែជាស្មុគដូចគ្នាដែរ។ អ្នកសាកស្រមៃបន្តិចមើលថា ពេលអ្នកដើរចូលទៅបន្ទប់ធ្វើស្អាត និងបន្ទប់ធ្វើការរញ៉េរញ៉ៃ តើអ្នកមានអារម្មណ៍បែបណា? បើអ្នកមិនចាប់ផ្តើមរៀបចំកន្លែងធ្វើការឱ្យស្អាតទេ អ្នកក៏គ្មានថាមពលជម្រុញចិត្តឱ្យខំធ្វើការអស់ពីសមត្ថភាពដែរ។ តាមលោកស្រី Marie Kondo បាននិយាយថា តើអ្នកមានភាពខ្មាសអៀនទេ? ពេលអ្នកធ្វើការឱ្យតែរួចពីដៃដោយគ្មានការប្រឹងប្រែង និងគ្មានជម្រុញចិត្តរបស់អ្នកនៅកន្លែងធ្វើការ អ្នកច្បាស់ជាគ្មានពន្លឺភាពរីករាយក្នុងអារម្មណ៍នោះទេ។ អ្នកត្រូវចាំថា ជីវិតសម័យបច្ចុប្បន្ននេះ យើងរស់នៅកន្លែងធ្វើការច្រើនជាងផ្ទះ។ កន្លែងធ្វើការជាផ្ទះទី២ ដែលអ្នកចំណាយពេលច្រើនបំផុត។​ ការងារជាផ្នែកមួយនៃតម្លៃជីវិតរបស់អ្នក។ អ្នកគួរប្រើជំនាញនិងសមត្ថភាពរបស់អ្នកឱ្យរីករាយក្នុងអំឡុងពេលធ្វើការ។ មានសំណួរមួយថា ហេតុអ្វីអ្នកមិនរីករាយជាមួយការងារ? ហេតុអ្វីអ្នកមិនរីករាយជាមួយក្រុមការងារ? ចម្លើយមកពីអ្នកខ្វះការរៀបចំកន្លែងធ្វើការឱ្យមានអារម្មណ៍ទាក់ទាញ និងខ្វះការសម្ពន្ធភាពជាមួយក្រុមការងារថែមទៀត”។ អ្នកមកធ្វើការមិនមែនធ្វើការដូចជាគល់ឈើទេ អ្នកមានព្រលឹងវិញ្ញាណ ដើម្បីឱ្យព្រលឹងវិញ្ញាណរបស់អ្នករស់រវើក អ្នកត្រូវការចេះផ្សាភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារ ទើបអ្នកមានអារម្មណ៍រីករាយក្នុងកន្លែងការងារ។ រស់នៅបែបនេះ មានតម្លៃទាំងការងារហើយបេះដូងរបស់អ្នកកាន់តែសម្បូរក្តីស្រឡាញ់ផង។ជាចុងក្រោយនេះ លោកស្រី Kondo បានបន្ថែមថា “សូមអ្នកកុំគិតថា រៀបចំកន្លែងការងារគ្រាន់តែរៀបចំឱ្យស្អាតនោះ។ ចូរប្រាប់ខ្លួនឯងថា ការរៀបចំកកន្លែងធ្វើការឱ្យបានស្អាត ត្រូវការអ្នករៀបចំដោយការច្នៃប្រតិដ្ឋ ទើបអ្នកមានអារម្មណ៍ទាក់ទាញជាង។ ពេលអ្នកមើលឃើញកន្លែងធ្វើការរបស់អ្នកមានលក្ខណៈស្អាតមានរបៀបរៀបរយហើយ ការខំច្នៃប្រតិដ្ឋនេះនឹងផ្តល់ផលឱ្យអ្នកចេះរីករាយនៅកន្លែងធ្វើការជាក់មិនខានឡើយ”។ កន្លែងធ្វើការរបស់អ្នកបញ្ជាក់ថា អ្នកជាមនុស្សមានវិន័យ ឬគ្មានវិន័យ។ ភាពរីករាយជាមួយការងារ មិនមែនតម្រូវឱ្យអ្នកធ្វើការតាមអារម្មណ៍ឡើងចុះនោះទេ គឺតម្រូវឱ្យមនុស្សមានវិន័យ ដើម្បីរៀបចំខ្លួន រៀបចំកន្លែងធ្វើការ និងរៀបចំជីវិតរបស់អ្នកផងដែរ។ គ្រាន់តែកន្លែងធ្វើការរបស់អ្នករៀបចំមិនបានស្អាតផង តើអ្នកអាចរៀបចំជីវិតរបស់អ្នកបានទេ? មុនធ្វើរឿងធំ អ្នកគួរមានវិន័យធ្វើរឿងតូចៗ ជាមុនសិន។ លោកស្រី Kondo មានគតិបណ្ឌិតមួយថា ទីបញ្ចប់ គោលដៅដែលអ្នកមកធ្វើការដើម្បីភាពក្តីរីករាយ។ ដូច្នេះ អ្នកគួរតែព្យាយាមធ្វើវាអស់ពីសមត្ថភាពថ្ងៃនេះ ទើបអ្នកចេះពេញចិត្តនឹងខ្លួនឯងដោយមានក្តីសុខ៕អត្ថបទដោយ៖ ទ្រ សុភាព
May 02,2024
បើអ្នកចង់អាយុវែងហើយមានក្តីសុខផ្លូវចិត្ត គួររស់នៅតាមរបៀបសាមញ្ញនេះ
បើអ្នកចង់អាយុវែងហើយមានក្តីសុខផ្លូវចិត្ត គួររស់នៅតាមរបៀបសាមញ្ញនេះ
របៀបរស់នៅមានឥទ្ធិពលលើអារម្មណ៍ផ្លូវចិត្តនិងអាយុវែង។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) អាមេរិកបានបញ្ជាក់ថា ប្រជាជនអាមេរិកនៅឆ្នាំ២០១៨ បានជួយកាត់បន្ថយ ០.១% ពីអត្រាស្លាប់ដាច់សរសៃឈាមខួរក្បាលនិងឱ្យរស់នៅមានអាយុជីវិតជាមធ្យម ព្រោះពួកគេកែប្រែរបៀបរស់នៅឈប់ប្រើថ្នាំអាភៀន ការជក់បារី ជំងឺរ៉ាំរ៉ៃ និងគោរពច្បាប់ចរាចរណ៍។ ព្រោះតែពួកគេបានកែទម្លាប់ដោយគិតពីសុខភាពនិងគុណតម្លៃក្នុងជីវិតរបស់ពួកគេ។វិទ្យាស្ថានជាតិសុខភាពអាមេរិកបានដកស្រង់ការស្រាវជ្រាវ បង្ហាញថា របៀបរស់នៅជាកត្តាសំខាន់ជាងក្នុងការបង្កើនអាយុវែងនិងអារម្មណ៍រស់នៅ។ មានន័យថា អាយុវែងរបស់អ្នក គឺអាស្រ័យលើរបៀបរស់នៅ ៧៥% និងហ្សែន២៥%។ អ្នកមានអំណាចគ្រប់គ្រងលើជោគវាសនារបស់អ្នកដោយសារទម្លាប់ប្រចាំថ្ងៃ។ ទម្លាប់រស់នៅមានអាយុវែង តាមសាលាវេជ្ជសាស្ត្រ Harvard ដែលរក្សាទម្លាប់ផ្នែកសំខាន់ៗដែលគួរទទួលបានការយកចិត្តទុកដាក់បង្កើនអាយុវែង៖១. របបអាហារមានសុខភាពល្អជាបន្លែ ផ្លែឈើ និងត្រី បើអ្នកហូបអាហារប្រភេទស្រស់ៗ ល្អដល់សុខភាពណាស់។២. ការធ្វើលំហាត់ប្រាណទៀងទាត់ គ្រាន់តែអ្នកចំណាយរយៈពេល ៣០នាទីជួយសុខភាពបេះដូង និងខួរក្បាល។៣. រក្សាទម្ងន់ដែលមានសុខភាពល្អ បើតាមវេជ្ជបណ្ឌិតជប៉ុនប្រាប់ថា អ្នកអាយុវែង ជាមនុស្សចេះរក្សាទម្ងន់។៤. ការទទួលទានជាតិអាល់កុលកម្រិតតិច នៅក្នុងមួយថ្ងៃពួកគេផឹកស្រាក្រហមមួយកែវប៉ុណ្ណោះ។៥. ការមិនជក់បារី ឬប្រើប្រាស់ផលិតផលថ្នាំជក់ ធ្វើឱ្យពួកគេការពារដាច់សរសៃឈាមខួរក្បាល។ពេលអ្នកព្យាយាមធ្វើតាមទម្លាប់ទាំងនេះក្នុងការរស់នៅជាប្រចាំថ្ងៃ វាជួយគ្រប់គ្រងលើអារម្មណ៍តានតឹង និងថែរក្សាសុខភាព កុំឱ្យដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង។ ការថប់បារម្ភ និងស្ត្រេសលើសកម្រិត ​ជា​ដំណឹង​អាក្រក់​សម្រាប់កាត់បន្ថយ​អាយុ​របស់អ្នក។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ​ភាព​តាន​តឹង​អាច​បន្ថយ​អារម្មណ៍​សង្ឃឹមក្នុងការ​រស់នៅ។ ការសិក្សាមួយពី UC San Francisco បានរកឃើញថា ការថប់បារម្ភរ៉ាំរ៉ៃបានបង្កើនកម្រិត "klotho" ដែលជាអរម៉ូនដែលគ្រប់គ្រងភាពចាស់ និងអាយុជីវិត។តាមការស្រាវជ្រាវបង្ហាញថា ការរស់នៅបានយូរត្រូវផ្សារភ្ជាប់ជាមួយនឹងលំនាំនៃការគេងឱ្យបាន៧ទៅ៩ម៉ោងជារៀងរាល់យប់ ព្រោះការគេងជួយកាត់បន្ថយភាពតានតឹង និងបន្ថយបញ្ហាសុខភាពកុំឱ្យធ្ងន់ធ្ងរមានដូចជាជំងឺបេះដូង លើសឈាម និងធាត់ នេះជាជាវិធីដ៏ល្អមួយដើម្បីជួយលើកកម្ពស់សុខភាពរាងកាយនិងផ្លូវចិត្តឱ្យរស់នៅអាយុវែង៕អត្ថបទដោយ៖ ទ្រ សុភាព
April 30,2024
ពេលបាត់បង់អ្វី១ គួរធ្វើរឿងនេះជាចាំបាច់ បើអ្នកមិនចង់ឱ្យផ្លូវចិត្តកាន់តែដុនដាប
ពេលបាត់បង់អ្វី១ គួរធ្វើរឿងនេះជាចាំបាច់  បើអ្នកមិនចង់ឱ្យផ្លូវចិត្តកាន់តែដុនដាប
ជាធម្មតាពេលអ្នកបាត់បង់អ្វីមួយ អ្នកមានអារម្មណ៍ថាសោកស្ដាយ អ្នកយំ អ្នកកើតទុក្ខ​​ តែមិនថ្វីទេ ព្រោះអ្នកជាមនុស្សម្នាក់ដែលមានបេះដូង ជាមនុស្សមានសាច់ ជាមនុស្សាមានឈាម មិនមែនរូបចម្លាក់ ដែលគេចង់ចាំង ចង់ធ្វើបែបណាក៏បានក៏គ្មានអារម្មណ៍ថាឈឺអ្វីទាល់តែសោះ។ដូច្នេះប្រសិនណាអ្នកកំពុងស្ថិតក្នុងដំណាក់កាល ដែលឈឺចាប់ កើតទុក្ខ អ្នកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ អ្នកត្រូវគេក្បត់ចិត្ត បាត់បង់គ្រួសារ អ្នកត្រូវបាត់បង់អ្វីមួយដែលមានសារសំខាន់ខ្លាំងសម្រាប់ជីវិតរបស់អ្នក ហើយស្រាប់តែវាបាត់បង់ចេញពីអ្នកភ្លាម់ៗ មិនទាន់នឹងត្រៀមចិត្ត សូមអ្នកតាំងស្មារតី។ ព្រោះថារឿងគឺបានកើតឡើងទៅហើយ ទោះអ្នកខូចចិត្ត អ្នកសោកស្ដាយ អ្នកបន្ទោសខ្លួនឯង ក៏មិនអាចកែប្រែបានដែរ ។ ហេតុនេះ អ្នកមិនត្រូវ ទន់ខ្សោយ មិនត្រូវធ្វើបាបខ្លួនឯងទេ តែត្រូវតែគិតត្រឡប់មកវិញថា ការខូចចិត្តយូរមិនបានជួយអ្វីបាននោះទេ មានតែធ្វើឱ្យអ្នកខាតបង់ ធ្វើរឿងសំខាន់ៗរបស់អ្នកជាពិសេសនឹងធ្វើឱ្យអ្នកមានវិបត្តិផ្លូវចិត្តកាន់តែខ្លាំងជាក់ជាមិនខាន។អាស្រ័យហេតុនេះហើយ រឿងសំខាន់ដែល អ្នកត្រូវធ្វើ គឺតាំងសតិអារម្មណ៍ តាំងស្មារតី ស្ដាប់ធម៌ ជួបជុំមនុស្សជាទីស្រឡាញ់របស់អ្នកមានដូចជា មិត្តភក្តិ បងប្អូនឱ្យបានច្រើន គឺអាចជួយកាត់បន្ថយអារម្មណ៍តានតឹងបានច្រើនណាស់។ មួយវិញទៀតកុំព្យាយាមនៅតែម្នាក់ឯង ព្រោះការនៅម្នាក់ឯងអាចធ្វើឱ្យអ្នកកាន់តែតានតឹង កាន់តែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ចំណុចសំខាន់មួយទៀតដែលអ្នកត្រូវតែគិត គិតហើយគិតទៀតថា គ្មាននរណាម្នាក់ដែលមិនធ្លាប់ជួបអារម្មណ៍បាត់បង់មនុស្សជាទីស្រឡាញ់មិនធ្លាប់បរាជ័យ មិនធ្លាប់ខកបំណងទេ បើមិនជឿអ្នកដើរសួរទៅ។ គ្រប់គ្នាសុទ្ធតែធ្លាប់បាត់បង់ គ្រប់គ្នាសុទ្ធតែជួបការឈឺចាប់ គ្រប់គ្នាសុទ្ធតែជួបរឿងខកបំណង តែពួកគេអាចជម្នះយកឈ្នះបញ្ហាដែលកើតមានឡើងបាន ពួកគេហ៊ានទទួលយការពិត ពួកគេគិតពីអនាគតនៅថ្ងៃមុខ ជាពិសេសពួកគេចេះស្រឡាញ់ខ្លួន​ឯងជាងមុន ។បន្ថែមលើសពីនេះ ក្រៅពីការគិតវិជ្ជមាន របបអាហារក៏សំខាន់សម្រាប់សុខភាពផ្លូវចិត្តដូចគ្នា ត្រូវញុំាអាហារល្អៗ និងហាត់ប្រាណក៏ជួយបានច្រើនដែរ ដូចជា​ការហាត់យូហ្គា ការធ្វើសមាធិ...ជាដើម។ដូចប្រាប់ខាងដើមអ៊ីចឹង ឈប់ខូចចិត្តបន្តទៅ ពីព្រោះថា មានរឿងល្អៗជាច្រើន ដែលកំពុងតែរងចាំអ្នក មានរឿងដែលល្អជាងរឿងដែលអ្នកកំពុងស្ដាយក្នុងពេលឥឡូវនេះក៏ថាបាន។ ស្រួលមិនស្រួលអ្នកបែរមក សរសើរខ្លួន​​ឯងវិញមិនខាន ថា អាចជម្នះការឈឺចាប់កន្លងមកបាន ហើយគិតថាខ្លួនឯងមិនគួរនៅទ្រាំបានប៉ុណ្ណឹងសោះ គួរតែដើរចេញ គួរតែស្រឡាញ់ខ្លួនឯងឱ្យបានច្រើន តាំងពីយូរប្រហែលល្អ។សរុបមកវិញចង់ផ្ដាំទៅអ្នកដែលកំពុងខូចចិត្ត ខកចិត្ត …ទាំងឡាយឱ្យដឹងថា ឈប់បន្ទោសខ្លួនឯង ឈប់ស្ដាយ ឈប់សោកសៅ ឈប់ពិបាកចិត្តទៀតទៅ។ ទោះអ្នកពិបាកចិត្ត អ្នកខូចចិត្ត គ្មានបានប្រយោជន៍អ្វីត្រឡប់មកវិញទេ ញញឹមទទួលយកបញ្ហាខ្លះទៅ មានអ្នកខ្លះជួបបញ្ហាច្រើនជាងអ្នកឆ្ងាយណាស់ តែពួកគេអាចដោះស្រាយបាន ដូច្នេះអ្នកវិញក៏ដូចគ្នាដែរ៕អត្ថបទដោយ៖ ប៉ែត ធីតា      
April 30,2024
ឪពុកម្តាយចិញ្ចឹមកូន ៣របៀបនេះ កូនធំឡើងចេះពឹងខ្លួនឯង អស់ក្តីបារម្ភពីអនាគត
October 26,2020
ជីវិតជោគជ័យលើវិស័យជំនួញគឺជារឿងមួយដែលមិនងាយស្រួលទេពិសេសការចាប់យកអាជីវកម្មច្រើនផ្នែកនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ។មិនថាម្ចាស់ជំនួញនោះជាបុរសឬស្ត្រីឡើយផ្ដល់ឱ្យនូវកម្លាំងចិត្តគឺជារឿងសំខាន់បំផុតដើម្បីជំរុញឲ្យមានការតស៊ូព្រោះនៅពីក្រោយឆាកជីវិតនៃមនុស្សម្នាក់ៗគេតែងមានឧបសគ្គតាមជានិច្ច។យ៉ាងណាមិញយើងមកមហាសេដ្ឋីស្រុកខ្មែរដែលមានចំនួនប្រមាណជា ៣០ ក្នុងដៃផ្ដោតលើវិស័យធំៗដែលចូលរួមអភិវឌ្ឍសង្គមយ៉ាងពេញទំហឹងក្រោយឆ្លងកាត់ឆាកជីវិតធ្លាប់ជាអ្នកលាងចានសំអាតផ្សារបន្លែថែសួន និងធ្លាប់រស់នៅក្នុងជីវិតទៅជួបៗគេងជាមួយសត្វជ្រូកក្នុងទ្រុងនាសម័យដែលមានការភៀសខ្លួនពីររបបខ្មែរក្រហម ។បានបង្ហើបឲ្យដឹងពីកត្តាដែលជំរុញឱ្យគាត់ទទួលជោគ ជ័យដូចសព្វថ្ងៃនេះថា "សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ"។នេះឃើញថាភាពជោគជ័យរបស់បុគ្គលល្បីល្បាញក្នុងប្រទេសកម្ពុជាយើងគឺមានការលើកទឹកចិត្តបង្កើតថាមពលពីប្រភពដ៏សំខាន់នោះគឺគ្រួសារដែលមានសមាជិកដ៏ប្រពៃមិនថាជាភរិយាកូនជាដើមទៅបំពេញតួនាទីបានយ៉ាងល្អក្នុងការទំនុកបម្រុងខ្លាចាស់មួយប្រមាណជាង 50 ឆ្នាំរូបនេះជោគជ័យលើវិថីជំនួញដ៏មហាសាល។មិនថាមនុស្សស្ថិតក្នុងកាលៈទេសៈណាក៏ដោយទាំងអ្នកសិក្សាធ្វើការរកស៊ីនិងបំពេញកាតព្វកិច្ចផ្សេងៗជាដើមគឺសុទ្ធតែត្រូវការកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនមនុស្សដែលខ្លួនស្រឡាញ់និងរស់នៅក្នុងគោរពហេតុនេះចុះបង្កើនការផ្ដល់កម្លាំងចិត្តឲ្យមនុស្សក្បែរខ្លួនដែលបានច្រើនដើម្បីវិថីជីវិតនៃបុគ្គលទាំងនោះមានភាពរីកចម្រើនក៏ដូចជាជួយឲ្យសង្គមយើងប្រទេសជាតិមានភាពល្អប្រសើរជាងនេះទៅទៀត។អត្ថបទដោយ៖ ភោគ ម៉ារី
នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីលេខ១ស្រុកខ្មែរគឺមានរឿងនេះនៅពីក្រោយ
ចង់រស់នៅយូរ មានសុខភាពល្អ ជោគជ័យមុខជំនួញ គួររៀនសូត្រតាមសហគ្រិនលោក Tai Lopez
ចង់រស់នៅយូរ មានសុខភាពល្អ ជោគជ័យមុខជំនួញ គួររៀនសូត្រតាមសហគ្រិនលោក Tai Lopez
August 26,2020
វីធីថែរក្សាសុខភាពឱ្យល្អរបស់មហាសេដ្ឋីGrant Cardoneជោគជ័យទាំងមុខជំនួញ និងសុខភាព
វីធីថែរក្សាសុខភាពឱ្យល្អរបស់មហាសេដ្ឋីGrant Cardoneជោគជ័យទាំងមុខជំនួញ និងសុខភាព
August 26,2020
ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
August 17,2020
អត្ថបទពេញនិយម
រូបមន្តធ្វើស៊ុបផ្លែប៉ោម ញ៉ាំជាប្រចាំប្រឆាំងមហារីក ការពារទឹកនោមផ្អែម ជួយឱ្យគេងលក់ស្ងប់
រូបមន្តធ្វើស៊ុបផ្លែប៉ោម ញ៉ាំជាប្រចាំប្រឆាំងមហារីក ការពារទឹកនោមផ្អែម ជួយឱ្យគេងលក់ស្ងប់
January 31,2023
មហាសេដ្ឋីទី១ ទ្វីបអាហ្រ្វិកប្រាប់ក្បួនគេងឱ្យចំណេញពេល គេងស្ងប់មានកម្លាំងធ្វើការងារ
មហាសេដ្ឋីទី១ ទ្វីបអាហ្រ្វិកប្រាប់ក្បួនគេងឱ្យចំណេញពេល គេងស្ងប់មានកម្លាំងធ្វើការងារ
May 25,2023
វេជ្ជបណ្ឌិតជប៉ុនមានអាយុ ១០៥ ឆ្នាំ បង្ហាញក្បួនរស់នៅទាំង ០៤ រក្សាជីវិតឱ្យមានអាយុវែង
វេជ្ជបណ្ឌិតជប៉ុនមានអាយុ ១០៥ ឆ្នាំ បង្ហាញក្បួនរស់នៅទាំង ០៤ រក្សាជីវិតឱ្យមានអាយុវែង
January 15,2021
បើដៃគូអ្នក ស្រឡាញ់អ្នកពិត គេនឹងមិនធ្វើរឿង២យ៉ាងនេះដាក់អ្នកឡើយ!
បើដៃគូអ្នក ស្រឡាញ់អ្នកពិត គេនឹងមិនធ្វើរឿង២យ៉ាងនេះដាក់អ្នកឡើយ!
May 03,2024
ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition ប្រចាំប្រទេសកម្ពុជាចែករំលែកពី  អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងវិធីសាស្រ្តក្នុងការរៀបចំអាហារក្រឡុកដែលសម្បូរដោយអាហារូបត្ថម្ភ
ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition ប្រចាំប្រទេសកម្ពុជាចែករំលែកពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងវិធីសាស្រ្តក្នុងការរៀបចំអាហារក្រឡុកដែលសម្បូរដោយអាហារូបត្ថម្ភ
February 25,2023