ទឹកដោះគោ២ប្រភេទ ផឹកយប់ឡើង ទៅរំលាយស្រ្តេស តានតឹង ជួយឱ្យគេងលក់លឿនមិនបាច់ប្រឹង
ព័ត៌មាន
ទឹកដោះគោ២ប្រភេទ ផឹកយប់ឡើង ទៅរំលាយស្រ្តេស តានតឹង ជួយឱ្យគេងលក់លឿនមិនបាច់ប្រឹង
May 18,2024
ភេសជ្ជៈ4នេះ ផឹកព្រឹក/ល្ងាច កម្ចាត់មុន ស្នាមអុចខ្មៅ​អស់បន្ដិចម្ដងៗ
ភេសជ្ជៈ4នេះ ផឹកព្រឹក/ល្ងាច កម្ចាត់មុន ស្នាមអុចខ្មៅ​អស់បន្ដិចម្ដងៗ
May 18,2024
លោក Fujinaga ពេលព្រឹកនេះបានធ្វើដំណើរទៅជួបកុមារនៅមណ្ឌលមែកឈើ
លោក Fujinaga ពេលព្រឹកនេះបានធ្វើដំណើរទៅជួបកុមារនៅមណ្ឌលមែកឈើ
May 18,2024
វិធីធ្វើឱ្យភ្នែកមានសុខភាពល្អ គ្មានជំងឺយារយីច្រើន
វិធីធ្វើឱ្យភ្នែកមានសុខភាពល្អ គ្មានជំងឺយារយីច្រើន
May 17,2024
ព្រះគ្រូ គូ សុភាព ប្រាប់វិធី! បំភ្លេចរឿងអាក្រក់ៗ កន្លងហួស មិនបើដូច្នេះទេ អ្នកមិនអាចដើរទៅមុខបានឡើយ
ព្រះគ្រូ គូ សុភាព ប្រាប់វិធី! បំភ្លេចរឿងអាក្រក់ៗ កន្លងហួស មិនបើដូច្នេះទេ អ្នកមិនអាចដើរទៅមុខបានឡើយ
May 17,2024
លោក Fujinaga ពេលព្រឹកនេះបានធ្វើដំណើរទៅជួបកុមារនៅមណ្ឌលមែកឈើ
លោក Fujinaga ពេលព្រឹកនេះបានធ្វើដំណើរទៅជួបកុមារនៅមណ្ឌលមែកឈើ
May 18,2024
លោក Fujinaga Yasuyuki ជាគ្រូការ៉ាត់តេដូ​ គាត់មានខ្សែក្រវ៉ាត់ខ្មៅមិនដឹងប៉ុន្មានដាន់ទេ! កាលពី ៣០ឆ្នាំមុន។ គាត់សុខចិត្តធ្វើដំណើរពីប្រទេសជប៉ុនមកប្រដាល់ដើម្បីកុមារកម្ពុជា។ នេះជាទឹកចិត្តដែលគាត់បានស្រឡាញ់វិស័យកីឡា​ និងក្តីមេត្តាចំពោះកុមារខ្មែរ​ មិនខ្វល់ពីសុខភាពខ្លួនឯងមិនថាការប្រកួតនោះចាញ់ឬឈ្នះទេ។ លោក Fujinaga Kozo បន្តបរិច្ចាគទឹកប្រាក់ Bonus របស់ខ្លួនប្រមាណ ៥០ម៉ឺនយ៉េន (ប្រហែល $៣.២៥០) ចូលមូលនិធិកុមារកំព្រាកម្ពុជានៅព្រឹកមិញនេះ។នៅព្រឹកម៉ោង ១០ ថ្ងៃនេះ ទី១៨ លោក Fujinaga បានធ្វើដំណើរទៅកាន់មណ្ឌលមែកឈើ ដើម្បីជួបកុមារទាំង ១៧៤នាក់ របស់លោក ផន ផល្លា ជាបុរសមានបេះដូងមនុស្សធម៌។ ក្ដីស្រលាញ់អាណិតពិតប្រាកដ កើតចេញពីបេះដូងនិងការយកចិត្តទុកដាក់។ លោក KOZO FUJINAGA មានអាយុ ៦៣ លោកបាននិយាយថា ខ្ញុំដឹងពីកុមារកម្ពុជាក្រីក្រ មានអ្នកខ្លះកំព្រានោះ តាមរយៈមិត្តភ័ក្រ្តរបស់ខ្ញុំ ខ្ញុំមកប្រកួតនៅកម្ពុជានេះ មិនខ្វល់ពីតំលៃខ្លួនអ្វីទេ អ្វីដែលជាគោលបំណងគឺខ្ញុំធ្វើដើម្បីកុមារកម្ពុជា ។ ហើយឆ្នាំ ២០២៥ លោកមានអាយុ ៦៤ ឆ្នាំ ហើយលោកនឹងមកធ្វើការប្រកួតនៅកម្ពុជាដូចពេលនេះទៀត លោកនឹងមកប្រកួតដើម្បីកុមារកម្ពុជាដោយក្តីស្រឡាញ់។ សូមអរគុណលោក KOZO FUJINAGA ដែលមានទឹកចិត្តបេះដូងដ៏ធំសម្រាប់កម្ពុជាយើង៕ អត្ថបទដោយ៖ ទ្រ សុភាព
លោកស្រី Karcz ប្រាប់ថា គ្រប់គ្នាគួរតែមកទស្សនាទន្លេមេគង្គនៃកម្ពុជាម្តងក្នុងមួយជីវិត
លោកស្រី Karcz ប្រាប់ថា គ្រប់គ្នាគួរតែមកទស្សនាទន្លេមេគង្គនៃកម្ពុជាម្តងក្នុងមួយជីវិត
May 15,2024
លោកស្រី Joanne Karcz មកបានលេងទេសចរណ៍ក្នុងស្រុកខ្មែរយើង រហូតគាត់បានអារម្មណ៍ថា “ខ្ញុំពិតជាទទួលបានបទពិសោធន៍ក្នុងដំណើរទេសចរណ៍នៅប្រទេសកម្ពុជា វាជាអារម្មណ៍មួយដែលមានតម្លៃលើសពីប្រាសាទអង្គរវត្ត”។ មានបរទេសភាគច្រើនមកលេងអង្គវត្តតែប៉ុណ្ណោះ ប៉ុន្តែដែនដីដ៏មានមន្តស្នេហ៍ក្នុងស្រុកខ្មែរនេះ បានទាញបេះដូងភ្ញៀវទេសចរណ៍ឱ្យមកទស្សនាមានអារម្មណ៍ថាត្រជាក់ចិត្តណាស់។ បន្ទាប់ពីលោកស្រី Karcz បានទៅលេងអង្គវត្តហើយគាត់បានទៅជិះទូកកម្សាន្តតាមដងទន្លេមេគង្គជាផ្នែកមួយនៃសម្រស់នៃប្រទេសកម្ពុជាយើង។ ពេលលោកស្រី Karcz បានធ្វើដំណើរតាមទន្លេមេគង្គដែលសម្លឹងមើលឃើញដីល្បាប់ដែលផ្តល់ឱ្យជីវិតក្មេងៗ បានស្រែកចេញពីច្រាំងទន្លេយ៉ាងរីករាយ ហើយមានសាឡាងដឹកកម្មករជិះម៉ូតូពីច្រាំងមួយទៅច្រាំងមួយទៀត។ ហើយគាត់បាន​មើល​ឪពុក​ម្តាយ​ដែល​ដឹកដៃ​កូន​តូច​មួយ​ឬ​ពីរ​នាក់ ហើយមានអ្នក​នេសាទ​នៅ​ម្នាក់​ឯង ឬ​នៅជា​ក្រុម​តូចៗ​ នៅក្នុងទូកតូចធំតាមដងទន្លេមេគង្គ។ អ្វីដែលកាន់តែពិសេសចំពោះអារម្មណ៍គាត់នោះ មានអ្នក​នេសាទ​ពីរ​បី​នាក់ងើបឈរ​គ្រវីដៃ​ស្វាគមន៍មកកាន់គាត់យ៉ាងរីករាយដោយមានស្នាមញញឹមផងដែរ។ជីវិតរស់នៅតាមដងទន្លេរបស់ប្រជានខ្មែរនេះ បានធ្វើឱ្យបេះដូងរបស់គាត់មានការលង់មន្តស្នេហ៍នឹងការទស្សនាមិនចេះធុញអ្វីសោះ។ នេះជាការទស្សនាចំណីភ្នែករបស់លោកស្រី Karcz ដែលធ្វើឱ្យគាត់មានអារម្មណ៍សែនរំភើបខ្លាំងពេលឆ្លងកាត់បទពិសោធន៍ដ៏តម្លៃនេះ។ នេះជាអារម្មណ៍មួយសែនមានតម្លៃខ្លាំងណាស់ដែលជនបរទេសទទួលបានពីប្រទេសរបស់យើងគឺកម្ពុជាជាដែនដីនៃស្នាមញញឹមយ៉ាងកក់ក្តៅបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព 
អាកាសធាតុ​នៅតែក្ដៅមិនបាត់ លោកជំទាវ ឱ វណ្ណឌីន! បង្ហោះសារ ក្រើនរំលឹកឱ្យបងប្អូនថែរក្សាសុខភាពប៉ុន្មានចំណុចនេះ
អាកាសធាតុ​នៅតែក្ដៅមិនបាត់ លោកជំទាវ ឱ វណ្ណឌីន! បង្ហោះសារ ក្រើនរំលឹកឱ្យបងប្អូនថែរក្សាសុខភាពប៉ុន្មានចំណុចនេះ
May 02,2024
នេះបើយោងតាមរយៈគណនីហ្វេបុក របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផុសនាថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៤ បានចែករំលែក សារក្រើន រំលឹកឱ្យប្រជាជនទូទាំងប្រទេស ថែរក្សាសុខភាពរបស់ខ្លួនគ្រប់គ្នា ព្រោះថា ស្ថានភាពកម្ដៅនៅប្រទេសកម្ពុជាយើង នៅឡើងកម្ដៅមិនទាន់បាត់នៅឡើយ។នៅក្នុងសារក្រើនរំលឹកនោះ មានខ្លឹមសារដូចតទៅ«នៅកម្ពុជាពេលនេះ​ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព​ ដែលអាចនឹងមានការដួលសន្លប់​ ឬលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។ ការប្រែប្រួលអាកាសធាតុ​ នាពេលនេះ​ គឺជាការពិត​ហើយ។ ថ្ងៃនេះកម្ដៅឡើង អាចដល់​ ៤៦​ អង្សារសេទៅហើយ ដែលខ្ញុំស្នើសូមឱ្យប្រជាពលរដ្ឋយើង យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហើយ​ ដែលលោកអ្នកអាចស្វែងរកមើលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។ អ្វីដែលសំខាន់នៅពេលនេះ​ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេក​ ដែលនាំឱ្យរលាកស្បែក​ បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន​ សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់​ ដង្ហក់​ ឬដួលសន្លប់​ ហើយគាំងបេះដូងស្លាប់ជាដើម។  ត្រូវរកទីតាំងម្លប់ជ្រក​ បើនៅក្រៅផ្ទះ​ ឫអគារ​ រកកន្សែង​ ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន​ ឧស្សាហ័បាញ់ទឹកនៅជុំវិញខ្លួន​ ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី​ ២-៣លីត្រក្នុងមួយថ្ងៃ​ សូមកុំពិសារភេសជ្ជផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ​ និងប្រើសម្លៀកបំពាក់ស្រាលស្ដើង ដៃវែង​ ពាក់មួកការពារកំដៅថ្ងៃ​ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ​ ឫប្រើឆត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ​ ឫអគារ​ អាចប្រើកង្ហា​ ឫម៉ាស៊ីនត្រជាក់​ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក​ ប្រៃពេក​ ឫខ្លាញ់ពេក​។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ រីករាយការកំសាន្តក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា​ ចៀសផុតនូវផលប៉ះពាល់សុខភាពដោយសារកំណើនកំដៅខ្លាំងនាពេលនេះផងដែរ»។ជាចុងក្រោយ សូមបងប្អូនកុំភ្លេចប្រុងប្រយ័ត្នឱ្យមែនទែនជាមួយការឡើងកម្ដៅនេះ ព្រោះប៉ះពាល់ដល់សុខភាពបងប្អូនទាំងមិនដឹងខ្លួនប្រសិនណាបងប្អូនមិនបានតាមដាន​នឹងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសលើកូនតូចកុំឱ្យគាត់លេងទាំងថ្ងៃក្ដៅ គ្រោះថ្នាក់ណាស់៕
មូលហេតុក្រោយពីខ្នងលោកជំទាវ ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦
មូលហេតុក្រោយពីខ្នងលោកជំទាវ ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦
May 02,2024
អបអរសាទរ លោកជំទាវ ម៉ៅ ចំណាន ត្រូវជាភរិយាអ្នកឧកញ៉ា គិត ម៉េង ពេលនេះ​ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ប៉ុន្តែមុនក្លាយជាជាប្រធានសមាគមសិល្បករខ្មែរនេះ លោកជំទាវមានការតស៊ូណាស់។ នៅឆ្នាំ១៩៩៨ លោកជំទាវ ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈជាអ្នកចម្រៀងតាមភោជនីយដ្ឋាន ហើយដោយសារលោកជំទាវមានទេពកោសល្យខ្ពស់ខាងវិស័យសិល្បៈដោយក្តីស្រឡាញ់ផងនោះក៏បានបោះជំហានបន្តទៅមុខទៀងបានសម្តែងរឿង និងបានចូលក្នុងផលិតកម្មហង្សមាស ផលិតកម្មយូធូ និងផលិតស្ទឹងសង្កែរហូតក្លាយជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ​៥ នាសម័យនោះផងដែរ។ខ្សែជីវិតរបស់លោកជំទាវ ម៉ៅ ចំណាន មានភាពអត់ធ្មត់សង្កត់ចិត្តខ្លាំងណាស់ ទម្រាំតែល្បីឈ្មោះលើវិស័យសិល្បៈនិងមកដល់ជីវិតបច្ចុប្បន្ននេះ។ នៅខាងក្រោមនេះក៏ជាមូលហតុមួយចំនួនឱ្យលោកជំទាវ ម៉ៅ ចំណាន បានជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បករខ្មែរនៅអាណត្តិថ្មីនៅពេលព្រឹកថ្ងៃទី២ ឧសភានេះ ដែលទទួលបានសំឡេងគាំទ្ររហូតដល់ ៥២៧ ស្មើនឹង៩៣ភាគរយ ខណៈលោក ផាត់ ដារារដ្ឋ ទទួលបានត្រឹមតែ២៩សំឡេងប៉ុណ្ណោះ ហើយលោក គួច ខេវិនក៏បាន១១សំឡេងដែរ។១. លោកជំទាវ ម៉ៅ ចំណាន ធ្លាប់ជាអ្នកសិល្បៈដ៏ឆ្នើមម្នាក់ទាំងការច្រៀង ទាំងពិធីការិនី និងតារាសម្តែងយ៉ាងពូកែ។ ដូច្នេះហើយ លោកជំទាវមានសមត្ថភាពអាចយល់ពីសុខទុក្ខនិងអាចដោះស្រាយបញ្ហាខាងសិល្បបានល្អបំផុត។២. លោកជំទាវ ម៉ៅ ចំណាន ជាអ្នកសកម្មក្នុងការងារសប្បុរសធម៌ និងជាអ្នកមានបេះដូងក្តីស្រឡាញ់ក្នុងការងារនេះ។៣. កាលពីថ្មីៗ នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារថា លោកជំទាវនឹងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោះឆ្នោតក្លាយជាសមាគមនេះដោយសារលោកជំទាវមិនចាំបាច់លំបាករឿងថវិកានោះទេ”។ ព្រោះលោកជំទាវ ជាអគ្គនាយិកាប្រតិបត្តិធនាគារឯកទេសវីងផងដែរ។៤. សូម្បីតែមហាជនក៏បានគាំទ្រលោកជំទាវឱ្យក្លាយជាប្រធានសមាគមសិល្បករខ្មែរដែរ។ ពេលនេះក្តីសុបិនបានក្លាយជាការពិតហើយ។ លោកជំទាវ ម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦។អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារចេញពីចិត្តចំពោះការជាប់ជាប្រធានសមាគមរបស់លោកជំទាវ ម៉ៅ ចំណាន ជាភរិយាថា ....ដោយមានការគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំនឹងជួយអូន ចំណាន ដោយស្មោះអស់ពីចិត្ត ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រឥតងាករេដើម្បីភរិយាខ្ញុំ ជាប្រធានសមាគមសិល្បករខ្មែរ។ យើងរួមគ្នាជាដៃគូ និងជាគ្រួសារមួយ។ យើងមិនត្រឹមតែប្តេជ្ញាចិត្តក្នុងការដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថែម និងលើកស្ទួយសហគមន៍សិល្បករខ្មែរដោយក្តីមេត្តា ដោយការលះបង់កម្លាំងកាយចិត្ត និងប្រកបដោយបរិយាបន្ន។ យើងមានមោទនភាពយ៉ាងខ្លាំងដែលយើងទទួលបានឱកាសបំពេញការងារមានប្រយោជន៍ និងតំណាងឱ្យសិល្បកររបស់យើង....។អត្ថបទដោយ៖ ទ្រ សុភាព
ក្រសួងការងារប្រកាស! ឱ្យតាមរោងចក្រ ត្រូវអនុវត្ត៥វិធានការជាបន្ទាន់ ក្នុងអំឡុងពេលអាកាសធាតុក្តៅ
ក្រសួងការងារប្រកាស! ឱ្យតាមរោងចក្រ ត្រូវអនុវត្ត៥វិធានការជាបន្ទាន់ ក្នុងអំឡុងពេលអាកាសធាតុក្តៅ
April 29,2024
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់  ដោយហេតុថា ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅនៅទាន់បានធូរស្បើយនៅឡើយ ដូច្នេះហើយ ៤វិធានការនេះត្រូវអនុវត្ត ដើម្បីការពារសុវត្ថិភាពជូនបងប្អូន ដូចខាងក្រោម៖១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់ នឹង ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕   
ដំណឹងល្អ! ពេទ្យសូវៀត សហការជាមួយពេទ្យអូស្រ្តាលី ចុះវះកាត់ជំងឺស្រុតស្បូន ដុំសាច់ក្នុងស្បូន…
ដំណឹងល្អ! ពេទ្យសូវៀត សហការជាមួយពេទ្យអូស្រ្តាលី ចុះវះកាត់ជំងឺស្រុតស្បូន ដុំសាច់ក្នុងស្បូន…
April 23,2024
យោងតាម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៤​បានឱ្យដឹងថា ខាងមន្ទីរពរទ្យបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការវះ កាត់ជំងឺរោគស្ត្រី ជូនស្ត្រីដែលមានវិបត្តិតាមកាលបរិច្ឆេទដូចខាងក្រោម៖១.ការពិគ្រោះជំងឺរោគស្ត្រី៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។២.ការវះកាត់រោគស្ត្រី៖ ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារ លាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមាន ទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត ជំងឺរោគស្ត្រី ដុំ សាច់ស្បូន ដុំដៃស្បូន ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ និងការវះ កាត់ដោយបោះ ម៉ាស៊ីនអង់ដូស្កូប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។ជាចុងក្រោយប្រសិនណាបងប្អូនចាប់អារម្មណ៍ព្យាបាល សូមធ្វើការចុះឈ្មោះសម្រាប់អ្នកជំងឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ​រហូតដល់ថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅផ្នែកសម្ភព និងរោគស្ត្រី ឬ តាមរយៈលេខទូរស័ព្ទ០៨៧ ៧០១ ​៣៧៣៕   
វិធីសាស្រ្ត ៣យ៉ាងជួយឱ្យកូនមានទំនុកចិត្តនិងស្តាប់តាមបង្គាប់របស់ឪពុកម្ដាយ
April 29,2024
វិធីសាស្រ្ត ៣យ៉ាងជួយឱ្យកូនមានទំនុកចិត្តនិងស្តាប់តាមបង្គាប់របស់ឪពុកម្ដាយ
ការចិញ្ចឹមកូនជារឿងសំខាន់ណាស់របស់ឪពុកម្តាយ។ មានបញ្ហាធំមួយតែងតែឡើងចំពោះឪពុកម្តាយជាទូទៅនោះគឺកូនមិនស្តាប់តាមសោះ ធ្វើឱ្យអាណាព្យាបាលចេះតែឈឺក្បាល។ កំហុសនៅត្រង់ថា មានឪពុកម្តាយខ្លះ ខ្វះការអប់រំកូនតាំងពីតូច។ នៅខាងក្រោមនេះជាវិធីសាស្រ្តសាមញ្ញជួយឱ្យអ្នកមានទំនាក់ទំនងជាមួយកូនល្អពីតូចដល់ធំ។១. មានទម្លាប់ញ៉ាំអាហារជុំគ្នា៖ យោងតាមគេហទំព័រ evrywellfamily បានលើកឡើងថា ការមានទម្លាប់ញ៉ាំបាយជុំគ្នា រវាងឪពុកម្ដាយ និងកូនៗ បានជួយឲ្យមានភាពកក់ក្ដៅ ហើយវាក៏ជាពេលវេលាដ៏រីករាយសម្រាប់គ្រួសារផងដែរ។ ហើយការមានទម្លាប់និយាយគ្នារឿងប្រចាំថ្ងៃរវាងឪពុកនិងកូនជួយបង្កើនទំនុកចិត្តដល់គ្នា។ ពេលវេលាខ្លះទៀត អាចនិយាយគ្នាមុនចូលគេងក៏ជាឱកាសដ៏ល្អក្នុងការនិយាយរឿងប្រចាំថ្ងៃរបស់កូនៗ។ អ្នកអាចសួរជាសំណួរទាក់ទងនឹងការសិក្សា រឿងសប្បាយរីករាយផ្សេងៗ និងគំរោងការផ្សេងៗ ជាមួយកូនផងដែរ។ វាជាពេលដែលអ្នកអាចស្ដាប់ បញ្ចេញយោបល់ ឲ្យតម្លៃ និងផ្ដល់កម្លាំងចិត្តដល់កូនៗ ហើយពួកគេអាចរៀនសូត្រពីអ្នកបាន។ ពេលអ្នកធ្វើរបៀបនេះ ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនកាន់តែមានទំនុកចិត្តនឹងគ្នា។២. អប់រំកូនពីតូចទើបកូនស្តាប់តាម៖ តាមសុភាសិតខ្មែរយើងបានលើកឡើងថា “ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង”។ គំនិតនេះមានអត្ថន័យបញ្ជាក់ថាកុំអប់រំមនុស្សធំហើយ ពិបាកកែប្រែណាស់ បើអ្នកអប់រំក្មេងៗ នៅតូចហើយ កូនរបស់អ្នកនឹងស្តាប់អ្នកមិនខានឡើយ។ ប៉ុន្តែរឿងមួយ បើអ្នកជាឳពុកម្តាយកុំព្យាយាមប្រដៅកូននៅក្មេងដោយប្រើភាសាជេរ និងពាក្យមិនល្អ ចូលប្រើវិធីសាស្រ្តពន្យល់វិញថា បើកូនធ្វើខុស សួរកូនថា ហេតុអ្វីបានជាកូនធ្វើរឿងហ្នឹង? ហើយយើងព្យាយាមណែនាំកូនដោយអារម្មណ៍អត់ធ្មត់ទើបកូនស្តាប់សម្តីរបស់អ្នកដល់ធំ។ អ្នកត្រូវចំណាយពេលច្រើនដើម្បីភ្ជាប់ទំនាកទំនងជាមួយកូនដោយការអប់រំនិងណែនាំផងដែរ។៣. វិន័យតឹងរឹង និងការងារជាក់លាក់៖តាំងពីតូចរហូតដល់ធំ ក្មេងជនជាតិចិនមានទម្លាប់ធ្វើការងារសាលា និងជួយកិច្ចការងារក្នុងផ្ទះ។ មួយវិញទៀតក្មេងជនជាតិចិនចេះស្ដាប់បង្គាប់ និងមានវិន័យល្អណាស់ មិនថាពួកគេនៅក្រៅ ឬនៅផ្ទះឡើយ។ ដោយសារតែឪពុកម្ដាយចិនតែងទម្លាប់កូនមិនឱ្យខ្ជិលនោះទេ ក្រៅពីចប់កិច្ចការនៅសាលារៀនហើយ ក្មេងៗច្រើនតែយកពេលមកជួយកិច្ចការងារនៅផ្ទះជាមួយឪពុកម្ដាយ ឬរកស៊ីជាមួយឪពុកម្ដាយ។ សល់ពេលខ្លះទៀត ឪពុកម្ដាយតែងនាំកូនៗដើរកម្សាន្តនៅកន្លែងនានា ដើម្បីឱ្យកូនៗរបស់ខ្លួនទទួលមានភាពរីករាយ និងស្រស់ស្រាយ។ នេះជារបៀបទំនាក់ទំនងជាមួយកូនហើយបង្កើតទំនុកចិត្តដល់កូនឱ្យតាមឪពុកម្តាយផងដែរ ៕ អត្ថបទដោយ៖ ទ្រ សុភាព 
ខ្លាចាស់ទាំង៣ ប្រាប់ថា ក្បួនបង្រៀនកូនឱ្យរឹងមាំ ឱ្យហ៊ាន មិនចាំបាច់ពឹងឪពុកម្តាយ
ខ្លាចាស់ទាំង៣ ប្រាប់ថា ក្បួនបង្រៀនកូនឱ្យរឹងមាំ ឱ្យហ៊ាន មិនចាំបាច់ពឹងឪពុកម្តាយ
April 19,2024
ប្រភេទអាហារអ្វីខ្លះ ជម្រុញការឡើងគីឡូលើទារកនិងកុមារ
ប្រភេទអាហារអ្វីខ្លះ ជម្រុញការឡើងគីឡូលើទារកនិងកុមារ
April 19,2024
ឪពុកម្តាយចិញ្ចឹមកូន ៣របៀបនេះ កូនធំឡើងចេះពឹងខ្លួនឯង អស់ក្តីបារម្ភពីអនាគត
ឪពុកម្តាយចិញ្ចឹមកូន ៣របៀបនេះ កូនធំឡើងចេះពឹងខ្លួនឯង អស់ក្តីបារម្ភពីអនាគត
April 17,2024
ព្រះគ្រូ គូ សុភាព ប្រាប់វិធី! បំភ្លេចរឿងអាក្រក់ៗ កន្លងហួស មិនបើដូច្នេះទេ អ្នកមិនអាចដើរទៅមុខបានឡើយ
ព្រះគ្រូ គូ សុភាព ប្រាប់វិធី! បំភ្លេចរឿងអាក្រក់ៗ កន្លងហួស មិនបើដូច្នេះទេ អ្នកមិនអាចដើរទៅមុខបានឡើយ
រឿងហួសទៅហើយមិនថារឿងនោះគឺជារឿងអាក្រក់ឬរឿងល្អនោះទេ តែវាបានកន្លងហួស បាត់ទៅហើយ ទោះបីអ្នកប្រឹងស្ដាយស្រណោះ យំយ៉េកក៏គ្មានបានប្រយោជន៍អ្វីត្រឡប់មកវិញដែរ មានតែធ្វើឱ្យអ្នកកាន់តែឈឺចាប់ មិនអាចចាប់ផ្ដើមសារថ្មីបាន។អាស្រ័យហេតុនេះហើយ បានជា ព្រះគ្រូ គូ សុភាព បានណែនាំថា ហួសហើយ អតីតកាលល្អក្ដី មិនល្អក្ដីបានកន្លងហួសទៅហើយ ទោះបីអ្នកស្ដាយប៉ុណ្ណាក៏មិនអាចទាញ មកវិញបានដែរ។ អនុញ្ញាតិឱ្យវាប្រែប្រួលទៅតាមធម្មជាតិរបស់វា រឿងល្អគឺជាផលកម្មល្អដែលអ្នកបានសាង រឿងមិនល្អគឺជាផលនៃអកុសលកម្ម ដែលអ្នកបានប្រព្រឹត្តិពីមុនមក។ ដោយហេតុថាជីវិតរបស់មនុស្សម្នាក់ៗប្រព្រឹតិ្តទៅតាមកម្លាំងកម្មដែលខ្លួនបានសាង បានធ្វើពីអតីតផង ពីពេលបច្ចុប្បន្នផង អ្នកមិនអាចរត់កេចពីផលនៃកម្មបានឡើយ។ រឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នក​ ហើយអ្នកក៏គ្មានសមត្ថភាព ទៅបង្គាប់បញ្ជាររឿងខាងក្រៅបានទាំងស្រុងនោះទេកម្លាំងអ្វី ស្មើដោយកម្លាំងកម្មមិនមានឡើយ។ជាការពិតណាស់ បើមានហេតុគ្រប់គ្រាន់ រឿងនឹងកើតមានឡើង អ្វីៗមិនមែនជារឿងចៃដន្យទេ បើអ្នកមានជួបរឿងមិនល្អហើយ ហើយអ្នកកើតចិត្តមួម៉ៅក្ដៅក្រហាយ មានន័យថា អ្នកបានបង្កើតរឿងនោះឱ្យមានទម្ងន់ទ្វេដង រឿងក៏អាក្រក់ចិត្តក៏មួម៉ៅ មានទុក្ខទាំងកាយ ទុក្ខទាំងចិត្ត។ ណ្ហើយចុះរឿងបានកន្លងផុតទៅហើយ ចាត់ទុកជាមេរៀន ជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយ ត្រូវចាប់ផ្ដើមសារថ្មី គិតរឿងថ្មី​និយាយរឿងថ្មី ធ្វើកិច្ចការថ្មី លទ្ធផលក៏បានថ្មីដែរ។បន្ថែមលើសពីនេះ អ្នកត្រូវចងចាំថា អតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេ វាគ្រាន់តែជាស្រមោលទេតើ តែបើអតីតកាលនោះគឺជារឿងល្អ ជារឿងបុណ្យកុសល អ្នកអាចចងចាំ នឹងនឹកដល់អំពើរល្អនោះរឿយៗ ដើម្បីឱ្យចិត្តរបស់អ្នកមានរីករាយម្ដងទៀត បានបុណ្យម្ដងទៀត។ជាចុងក្រោយ សង្ឃឹមថា អត្ថបទចេញពីការចែករំលែករបស់ ព្រះគ្រូ គូ សុភាព និងអាចជួយដាស់អារម្មណ៍បងប្អូនទាំងអស់គ្នាថា អតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទៀតទេ អ្វីៗចាត់ទុកជាបទពិសោធន៍ ហើយខំបន្ដដំណើរទៅមុខ គិតពីបច្ចុប្បន្នឱ្យបានច្រើន នោះផ្លូវចិត្តរបស់អ្នកនឹងធូរស្បើយជាក់ជាមិនខាន អ្នកទាំងអស់គ្នាអាចធ្វើបាន៕ 
May 17,2024
អ្នកខ្សោយEQ មែនទេ! មកប្រើ ៣យុទ្ធសាស្រ្តពង្រឹងផ្លូវចិត្តឱ្យមានEQ រស់ឡើងវិញ
អ្នកខ្សោយEQ មែនទេ! មកប្រើ ៣យុទ្ធសាស្រ្តពង្រឹងផ្លូវចិត្តឱ្យមានEQ រស់ឡើងវិញ
តាមអ្នកជំនាញចិត្តសាស្រ្តបែងចែកជាពីរផ្នែកទីមួយជាបុគ្គលប្រើខួរក្បាល ឬចងចាំបានល្អ ហៅថា IQ និងទីពីរ ជាបុគ្គលមានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ ចេះគ្រប់គ្រងលើខ្លួន និងចាស់ទុំផ្នែកអារម្មណ៍អត់សូវខឹង ហៅថា EQ។​ តាមលោក Daniel Goleman អ្នកនិពន្ធនិងអ្នកចិត្តសាស្រ្តល្បីល្បាញ បានលើកឡើងថា “EQ វាពិតជាមានសារៈសំខាន់ជាង IQទៅទៀត”។ បើអ្នកខ្សោយ EQ អ្នកងាកមកប្រើ ៣យុទ្ធសាស្រ្តដើម្បីស្តារ QE របស់អ្នកឱ្យរស់ឡើងវិញ។យុទ្ធសាស្រ្តទី១. គឺយល់ពីខ្លួនឯងជាមុនសិន៖ បើអ្នកមិនអាចយល់ពីខ្លួនឯងនោះទេ អ្នកមិនដឹងថាខ្លួនមានបញ្ហាអ្វីនោះទេ? យើងមានសំណួរ៣ ទី១ ពេលអ្នកសម្រេចកិច្ចការអ្វីមួយ តើអ្នកមានអារម្មណ៍រំភើបទេ? ទី២. ពេលអ្នកនៅក្បែរមនុស្សជាទីស្រឡាញ់ តើអ្នកមានក្តីស្រឡាញ់ដូចពីមុនដែរទេ? និងទី៣ តើអ្នកមានអារម្មណ៍ទំនាក់ទំនងជាមួយអ្នកដទៃដែរទេ? ពេលអ្នកវិភាគលើខ្លួនឯងចំពោះសំណួរបែបនេះ អ្នកនឹងដឹងច្បាស់ពី EQ ខ្លួនមានកម្រិតណា។ តាមលោក Ryan Holiday ជាអ្នកចិត្តវិទ្យាម្នាក់បានប្រាប់ថា “ជំនាញវិភាគលើខ្លួនឯង ជីវិតយើងខ្វះអត់បានដាច់ខាត”។ ព្រោះជំនាញវិភាគលើខ្លួនឯងជាយុទ្ធសាស្រ្តបុគ្គលខ្លាំងតែងតែប្រើដើម្បីបណ្តុះចិត្តខ្លួនេងដើម្បីគ្រប់គ្រងលើជនដទៃ។ យុទ្ធសាស្រ្តទី២. ហាត់ប្រាណបង្កើន QE ឱ្យរស់ញញឹម៖ មានបុគ្គលិកនិងអ្នករកស៊ីភាគច្រើន ខំធ្វើការរហូតឡើងស្រ្តេស ឡើងតានតឹងអារម្មណ៍ និងអស់ថាមពលចេញពីខ្លួនរលីង ហើយកាន់តែបញ្ហាធំនោះគាត់បានអូសទូរស័ព្ទថែមស្រ្តេសមួយជាន់ទៀត។ ដល់ពេលយូរៗ ទៅ វាធ្វើឱ្យ QEផ្នែកអារម្មណ៍ចុះខ្សោយហើយកើតបញ្ហាផ្លូវចិត្តផងដែរ។ ចំពោះខ្ញុំក៏មានបញ្ហាស្រ្តេសដែរ ប៉ុន្តែគន្លឹះក្នុងការដោះស្រាយបញ្ហាស្រ្តេសគឺខ្ញុំហាត់ប្រាណ។ បើយើងហាត់ប្រាណមិនបែកញើសទេ វាអត់បញ្ចេញស្រ្តេសចេញក្នុងខួរក្បាលឱ្យអស់នោះទេ។ ខ្ញុំហាត់ប្រាណឡើងបែកញើសជោគខ្លួន អារម្មណ៍ខ្ញុំចាប់ស្រឡះហើយខួរក្បាលរបស់ខ្ញុំចាប់ផ្តើមស្ងប់។ នេះជាយុទ្ធសាស្រ្តខ្ញុំប្រើពង្រឹង QE ផ្នែកផ្លូវចិត្តរបស់ខ្ញុំកាន់តែរឹងមាំ។ យុទ្ធសាស្រ្តទី៣. ចំណាយពេលជជែកគ្នាជាមួយមនុស្សយល់ចិត្ត៖ ជីវិតក្រុមការងារនិងជីវិតគ្រួសារក៏ដោយ បើមិនសូវជានិយាយចូលគ្នាទេ ក៏អត់មានអារម្មណ៍ជាមួយគ្នាដែរ។ មានបុគ្គលខ្លះរាប់អានគ្នាប្រើតែខួរក្បាលហើយគ្មានភាពស្មោះត្រង់នឹងគ្នាសោះ ព្រោះអ្វី? គឺវាគ្មានបេះដូងកក់ក្តៅហើយចេះតែប្រុងប្រយ័ត្នគ្នារាងរៀងៗ រហូតរស់នៅស្លាប់EQដោយខ្លួនឯង។ បើអ្នកចេះនិយាយរកគ្នា អ្នកនឹងចេះយល់ចិត្តគ្នា។ តាមលោក Stephen Covey បានប្រាប់ពីបទពិសោធមួយគឺថាពេលគាត់ជជែកជាមួយជាមួយប្រពន្ធធ្វើឱ្យគាត់យល់ពីចិត្តយល់អារម្មណ៍ឈឺចាប់ដែលមានក្តីលំបាកជាប្រពន្ធខំលាក់ទុកអស់ជាច្រើនឆ្នាំ និងមានមូលហេតុដែលគាត់ចេះតែទើសគ្នាតិចតួច តែវាជាបញ្ហាធំខំលាក់ទុកក្នុងផ្ទៃចិត្ត ហើយវាប្រែមកជាមានមនោសញ្ចេតនាចំពោះគ្នា មានក្តីអាណិតមេត្តាចំពោះគ្នា ចេះឱ្យតម្លៃគ្នាទៅវិញទៅមក រហូតគាត់អោបគ្នាដោយហូរទឹកចិត្តផងដែរ។ ការជជែកគ្នានេះបានធ្វើឱ្យ EQ គាត់ជាមួយប្រពន្ធមានចំណងមិត្តភាគរស់ឡើងវិញ។ គ្រាន់តែចំណាយពេល ១០ទៅ ២០នាទីជជែកគ្នាជាមួយគ្រួសារ មិត្តភក្តិ បងប្អូន និងដៃគូជីវិត QEរបស់អ្នកនឹងកើនក្តីស្រឡាញ់ច្រើនឡើងមិនខានទេ៕ អត្ថបទដោយ៖ ទ្រ សុភាព 
May 17,2024
វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែធ្វើរឿង ២នេះក៏បានដែរ
វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែធ្វើរឿង ២នេះក៏បានដែរ
បើអ្នកផឹកស្រាច្រើនហើយញ៉ាំរបរអាហារមិនសូវសុខភាពដូចជាប្រៃ ផ្អែម និងជាតិកាហ្វេអ៊ីនច្រើនពេកក៏ធ្វើឱ្យខួរក្បាលធ្លាក់ចុះខ្សោយដែរ។ ពេលអ្នកផឹកស្រាកម្រិតខ្លាំង រយៈពេលយូរ វាធ្វើឱ្យកោសិកាខួរក្បាលមានការលូតលាស់យឺតៗ ឬធ្វើឱ្យងាប់កោសិកាខួរក្បាល។ បើអ្នកចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង ចូអ្នកហាត់ប្រាណជាវិធីល្អបំផុត។ ព្រោះការធ្វើលំហាត់ប្រាណនឹង​ជម្រុញ​ដល់​ការ​លូតលាស់​សរសៃប្រសាទ ការពង្រឹង​សមត្ថភាព​ខួរក្បាលឆាប់ចេះឆាប់យល់ និង​ការ​ប្រើប្រាស់​ព័ត៌មាន​ដែល​ទទួល​បានក៏គិតបានលឿនជាងអ្នកដទៃ។លោកវេជ្ជបណ្ឌិត Jonathan បានផ្តល់ចម្លើយថា ការធ្វើលំហាត់ប្រាណជួយសរសៃឈាមបេះដូងឱ្យដំណើរការបានល្អដល់ខួរក្បាល។ តាមការស្រាវជ្រាវបង្ហាញថា អ្នកមានបញ្ហាសុខភាពដូចជា ជំងឺធាត់ ទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់អាចបង្កើនមានហានិភ័យវិវត្តទៅជាជំងឺខួរក្បាល ឬចុះខ្សោយការគិត ដល់យូរឆ្នាំក៏កើតជំងឺវង្វេង។ ការធ្វើលំហាត់ប្រាណ ជួយប្រយុទ្ធប្រឆាំងនឹងលក្ខខណ្ឌជំងឺទាំងនេះ និងការពារសរសៃប្រសាទខួរក្បាលបានល្អផងដែរ។សម្រាប់អ្នកសិក្សា និងអ្នកធ្វើការក្នុងអបហ្វេស ប្រហែលជាប្រឈមច្រើន ដោយសារមិនសូវបញ្ចេញកាយវិការ បញ្ចេញញើស ជាហេតុធ្វើឱ្យជាតិពុលក្នុងខ្លួនកើនឡើង ជាផ្នែកប៉ះពាល់សុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត រួមទាំងការចងចាំផងដែរ។ ការលំហាត់ប្រាណយោគៈ(Yoga) ដើរ រត់ និងលើកទម្ងន់ ជាលំហាត់ប្រាណដែលល្អបំផុតសម្រាប់គ្រប់គ្រងអារម្មណ៍ ដោះស្រាយបញ្ញាផ្លូវចិត្ត កុំឱ្យខួរក្បាលស្រ្តេសពេក។ក្រៅពីធ្វើលំហាត់ប្រាណនោះ អ្នកអាចផ្តោតចិត្តធ្វើសមាធិដើម្បីពង្រឹងប្រព័ន្ធប្រសាទខួរក្បាល។ យោងតាមគេហទំព័រ Healthline បានចុះផ្សាយថា ការធ្វើសមាធិរាល់ថ្ងៃអាចធ្វើឱ្យ ចិត្តអ្នកស្ងប់ និងកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភ។ វាក៏អាចជួយសំរួលដល់ការចងចាំរបស់អ្នកនិងបង្កើនសមត្ថភាពខួរក្បាលរបស់អ្នកក្នុងការបំពេញមុខងារផ្សេងៗឱ្យដំណើរការកាន់តែល្អផងដែរ។ គ្រាន់ត្រឹមតែចំណាយពេល១០នាទីជារាងរាល់ថ្ងៃហើយធ្វើសមាធិឱ្យទៀងទាត់ អង្គុយកន្លែងស្ងប់ស្ងាត់ តាមដានដង្ហើមខ្លួនឯងកុំគិតរឿងផ្សេង ធ្វើបែបនេះ មិនយូរទេអ្នកនឹងឃើញលទ្ធផលល្អថាខួរក្បាលរបស់អ្នកងាយចងចាំហើយគិតបានរហ័សជាងមុនឆ្ងាយតែម្តង។ ព្រោះសមាធិនាំជំងឺវង្វេងចេញពីខួរក្បាលរបស់អ្នកបានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព
May 16,2024
១វិធីឱ្យប្តីប្រពន្ធ កុំឈ្លោះគ្នា ប្តូរមកចេះយល់ចិត្តគ្នា និងកើនក្តីស្រឡាញ់ក្នុងគ្រួសារ
១វិធីឱ្យប្តីប្រពន្ធ កុំឈ្លោះគ្នា ប្តូរមកចេះយល់ចិត្តគ្នា និងកើនក្តីស្រឡាញ់ក្នុងគ្រួសារ
សម័យថ្មីឥឡូវនេះមានការរៀបការកើនឡើងហើយការក៏មានលែងលះគ្នាកើនឡើងដែរ។ ពាក្យថាលែងលះអាចជាពាក្យធម្មតា ប៉ុន្តែនៅក្នុងនោះមានបញ្ហាលាក់ទុក្ខយ៉ាងធំដែររបស់ដៃគូម្ខាងៗ មានដូចជាកូនខ្វះភាពកក់ក្តៅពីឪពុកម្តាយ បញ្ហាលុយកាក់ និងបញ្ហាផ្លូវចិត្តជាដើម។ ខ្ញុំជឿថា ១វិធីខាងក្រោមនេះជួយដោះស្រាយជម្លោះក្នុងគ្រួសារឱ្យប្តីប្រពន្ធចេះស្រឡាញ់គ្នាហើយមានបេះដូងយល់ពីគ្នា។ តាមលោកបណ្ឌិត Stephen Covey ជាអ្នកនិពន្ធនិងជាអ្នកជំនាញគ្រួសារបានបញ្ជាក់ថា “ដើមហេតុបញ្ហាសម្ពន្ធភាព (គ្រួសារ) កកើតចេញពីឬសគល់ដែលជាប់ស្ទះនៅត្រង់ភាពមិនច្បាស់នៃវត្ថុបំណង គោលដៅ និងតួនាទីរៀងៗ ខ្លួននោះឯង។ វត្ថុបំណងគ្មានភាពច្បាស់លាស់ហើយ ច្រើនតែមានការយល់ច្រឡំ ការខកចិត្ត និងអស់ទំនុកចិត្តនឹងគ្នាផងដែរ”។ មិនថាធ្វើកិច្ចការ និងការរស់នៅក្នុងគ្រួសារក៏ដោយ ឱ្យតែគ្មានភាពច្បាស់លាស់តែងមានជម្លោះនឹងគ្នា ហើយមិនចេះដោះស្រាយបញ្ហាជម្លោះនេះទេ ដំបូងបញ្ហារីក ហើយបញ្ហាក៏ផ្ទុះដូចគ្រាប់បែកអ៊ីចឹងដែរ។ ការដោះស្រាយបញ្ហានេះ តាមលោកបណ្ឌិត Covey បានប្រាប់ថា “បើយើងចង់ដោះស្រាយជម្លោះគ្នានេះ លុះត្រាតែយើងបើកចិត្តនិយាយគ្នា បានយើងយល់ពីអារម្មណ៍គ្នា។ សិល្បៈរក្សានិងមើលថែចំណងក្តីស្រឡាញ់ឱ្យមានកម្កៅរហូតនោះ គឺការនិយាយគ្នានេះ។ ការនិយាយពីអារម្មណ៍ក្នុងចិត្តដែលមានចំពោះគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យដៃគូយល់ពីគ្នា មានក្តីសុខ មានសុវត្ថភាពផ្លូវចិត្ត ហើយចេះឱ្យតម្លៃគ្នាទៅវិញទៅមកផងដែរ”។ បើយើងអត់និយាយរកគ្នា គ្មានដៃគូណាមានភ្នែកទិព្វអាចមើលធ្លុះដល់ចិត្តនោះទេ។ ពេលប្រពន្ធខឹងប្តីហើយអត់និយាយពីបញ្ហាដែលធ្វើឱ្យខឹងទេ ប្តីគាត់អត់ដឹងទេ ព្រោះពេលខ្លះជាបញ្ហាតូចសម្រាប់គាត់ តែបញ្ហាធំសម្រាប់ប្រពន្ធ។ ដូចជាប្តីនិយាយលេងថា នារីនោះស្អាត... ហើយបន្តដើរលេងជាមួយគ្នាពេញមួយថ្ងៃ។ ពេលមកផ្ទះ រហូតដល់ព្រឹកស្អែកក៏លែងនិយាយរកគ្នា។ ប្តីសួរថា អូនខឹងរឿងអី! ប្រពន្ធឆ្លើយថា ធ្វើខ្លួនឯងដឹងហើយ...។ គ្រាន់តែនិយាយថាអូនអន់ចិត្តនឹងបងនិយាយថា នារីនោះស្អាតជាងអូន! ពេលនិយាយបែបហ្នឹង ធ្វើឱ្យប្តីអាចយល់ពីអារម្មណ៍របស់ប្រពន្ធ ហើយប្តីក៏សុំទោសប្រពន្ធ ហើយអាចថើបបញ្ជាក់ពីក្តីស្រឡាញ់ថាអូនស្អាតជាងនារីឆ្ងាយណាស់ក្នុងបេះដូងបង។ បើប្តីប្រពន្ធ ពេលយប់ឡើងៗ ហៅគ្នាមកនិយាយគ្នាពីរឿងអនាគត និងរៀបចំពីអនាគត វាធ្វើឱ្យចំណងក្តីស្រឡាញ់កាន់តែកើនដូចជាស្ករអ៊ីចឹងដែរ។ ការនិយាយគ្នារវាងប្តីនិងប្រពន្ធ វាជួយដុតក្តីស្រឡាញ់កាន់តែកើនឡើងឱ្យកក់ក្តៅក្នុងបេះដូងក្នុងគ្រួសារបំផុត។ ទោះបីរស់នៅក្នុងផ្ទះចាស់ តែបេះដូងកក់ក្តៅ គ្រួសារពិតជាមានក្តីសុខណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព
May 16,2024
អ្នកជំនាញថា អ្នកមានទម្លាប់ទាំង ៦នេះ ឆាប់គេងលក់ស្រួល ភ្ញាក់ឡើងក៏មានថាមពល
អ្នកជំនាញថា អ្នកមានទម្លាប់ទាំង ៦នេះ ឆាប់គេងលក់ស្រួល ភ្ញាក់ឡើងក៏មានថាមពល
អ្នកមានបញ្ហាគេងយូរឆ្នាំភាគច្រើននាំាំឱ្យលើសគីឡី លើសឈាម និងផ្លូវចិត្តចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលមានទម្លាប់បែបនេះ យូរៗ ទៅហៅជំងឺខ្លាចយប់។ ការសម្រួលការគេងរបស់អ្នកឡើងវិញនោះ សូមអ្នកយកក្បួនពីលោកស្រីវេជ្ជបណ្ឌិត Rebecca Robbins នៅមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុងទីក្រុង Boston ហើយលោកបានបញ្ជាក់ថា “ការគេងលក់ស្រួលតាមបែបធម្មជាតិនេះ ត្រូវភ្ជាប់ជាមួយការអនុវត្តយុទ្ធសាស្រ្តនៃការគេងឱ្យមានសុខភាពល្អ។ អ្នកដែលគេងមិនលក់គ្រប់គ្រាន់ចាប់ពី៧ទៅ៩ម៉ោង សម្រាប់មនុស្សពេញវ័យមាន ៣០% កំពុងមានបញ្ហាក្នុងការតស៊ូជាមួយការគេងរាល់យប់។ លោកស្រីបញ្ជាក់ថា ទម្លាប់ទាំង ៦ជួយឱ្យអ្នកគេងលក់ឡើងវិញ៖១. កំណត់ហេតុមុនចូលគេង៖ ការធ្វើកំណត់ហេតុមុនចូលគេងដើម្បីគ្រប់គ្រងអារម្មណ៍អ្នកឱ្យបានលល្អ។ អ្នកអាចកត់ត្រានៅសំនួរចំនួន២ គឺទី១.តើខ្ញុំចូលគេងនៅម៉ោងប៉ុន្មាន? ទី២.​ពេល​ភ្ញាក់​ពីគេងចង់មានអារម្មណ៍​បែប​ណា? រួចហើយអ្នកត្រូវសរសេរចម្លើយដាក់នៅក្នុងសៀវភៅកំណត់ហេតុគេងរបស់អ្នក។ វាស្រួលអ្នករៀបចំ ឬកែប្រែទម្លាប់ការគេងរបស់អ្នកកាន់តែប្រសើរជាងមុន។ ព្រោះវាជួយដាស់អារម្មណ៍អ្នកឱ្យភ្ញាក់រលឹកកុំពន្យាពេលក្នុងការគេងយប់ជ្រៅពេក។២. មុនចូលគេងត្រូវបិទអេក្រង់១ម៉ោងសិន៖ បើអ្នកចង់គេងលក់គេងស្ងប់អារម្មណ៍នោះ ចូលអ្នកដកខ្លួនចេញពីទូរស័ព្ទ ឬបិទទូរស័ព្ទចោលរយៈពេល១ម៉ោងសិន។ ពេលអ្នកធ្វើរបៀបនេះ ជួយឱ្យខួរក្បាលរបស់អ្នកបានសម្រាកចេញពីស្មុគស្មាញក្នុងប្រព័ន្ធទូរស័ព្ទដែរ។ ហើយពេលអ្នកមើលពន្លឺអេក្រង់ វាធ្វើឱ្យប៉ះពាល់ដល់ប្រសាទខួរក្បាល ជាតំណរភ្ជាប់អរម៉ូនការគេងផងដែរ។ ការបង្កើតគុណភាពការគេងអ្នកគួរដកកែវភ្នែកចេញពីទូរស័ព្ទដៃ១ម៉ោងសិន។៣. ជៀសវាងជាតិអាល់កុល និងកាហ្វេអ៊ីន​ ពេលលល្ងាច៖មានមនុស្សមួយចំនួនតូចចូលចិត្តពិសារកាហ្វេ និងស្រា ពេលល្ងាចណាស់ វានាំឱ្យប៉ះពាល់ដល់់ការគេងរបស់ពួកគេពេលយប់។ អ្នកគួរឈប់ពិសារកាហ្វេចាប់ពីម៉ោង ៣ គឺឈប់តែម្តង។​ ព្រោះតែរយៈពេលអ្នកចូលគេងយប់១០យប់ សារធាតុកាហ្វេបានរលាយចេញពីខួរក្បាលរបស់អ្នកអស់ហើយ វាធ្វើឱ្យអ្នកឆាប់គេងលក់ស្រួលលឿនជាងមុន។៤. កំណត់ម៉ោងក្នុងចិត្តភភ្ញាក់ពេលព្រឹក៖ ការគេងលក់់ស្រួល អ្នកកំណត់កនាឡិកាក្នុងចិត្តរបស់អ្នកថា អ្នកកំណត់នៅម៉ោងណាភ្ញាក់? ហើយអ្នកគួរចេញទៅខាងក្រៅទទួលពន្លឺព្រះអាទិត្យពេលព្រឹកចាប់ពីម៉ោង៦ដល់ម៉ោង៩ព្រឹក។៥. បញ្ចេញញើសឱ្យគេងលក់ស្រួល៖ បើអ្នកមានបញ្ហាគេងមិនលក់ទេ អ្នកអាចសាកល្បងធ្វើលំហាត់ប្រាណចំនួន៣០នាទីជាប្រចាំថ្ងៃ។ អ្នកច្បាស់ជាគេងលក់ស្រួលមិនខានឡើយ។ លំហាត់ប្រាណមានដូចជា ដើរ រត់ និងGym ជាដើម។៦. សមាធិ និងអានសៀវភៅ៖ តាមអ្នកវិទ្យាសាស្រ្តបានកំណត់ថា ការធ្វើសមាធិ១០នាទីជាប្ររចាំថ្ងៃ ជាវិធីសាស្រ្តកំពូលធ្វើឱ្យការគេងអ្នកកាន់តែមានប្រសិទ្ធភាព។ ដូចជានិយាយខាងចឹង អ្នកគួរតែដកកែងភ្នែកពីអេក្រង់មួយម៉ោង ហើយយកពេលវេលាដ៏មានតម្លៃនេះ មកអានសៀវភៅវិញ ក៏វាកើតប្រយោជន៍ល្អឱ្យអារម្មណ៍រីករាយមុនចូលគេងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
May 13,2024
អ្នកជំនាញបញ្ជាក់ថា នារីធ្វើរឿង ២នេះ ជាសមត្ថភាពពិសេសបន្ទន់ចិត្តបុរស
អ្នកជំនាញបញ្ជាក់ថា នារីធ្វើរឿង ២នេះ ជាសមត្ថភាពពិសេសបន្ទន់ចិត្តបុរស
មានស្រ្តីនិងនារីជាច្រើនបានឈ្លោះជាមួយដៃគូរបស់ខ្លួន ប៉ុន្តែខាងបុរសបែបជាមិនសូវជានិយាយសម្តី ឬស្ងាត់ក៏មានដែរ។ ខ្ញុំសុំលើកពីភាពខុសប្លែកគ្នាបន្តិចរវាងនារីនិងបុរសគឺថា ពេលមនុស្សស្រីមានបញ្ហាអ្វីមួយ ចូលចិត្តនិយាយដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែបុរសមានបញ្ហាអ្វីមួយ ចូលចិត្តនៅស្ងៀមស្ងាត់ ដើម្បីបន្ធូរអារម្មណ៍។ ពេលនារីៗ ត្រូវយល់ពីការពិតរបស់បុរសចំនួន ២ ដើម្បីឈ្នះចិត្តបុរស តាមលោកបណ្ឌិត Jhon Gray ជាអ្នកជំនាញស្នេហ៍និងសុភមង្គលក្នុងគ្រួសារ។១. បុរសនិយាយតែងមានគោលដៅដើម្បីនិយាយ៖ តាមពិតទៅ បុរសក៏ចង់និយាយជាមួយនារីដូចគ្នាដែរ។ ប៉ុន្តែបុរសមិនដឹងថា ខ្លួនគេត្រូវចាប់ផ្តើមពីចំណុចណា? ចំណុចមួយទៀតដែលនារីមិនបានដឹងពីធាតុរបស់បុរសគឺដោយសារតែពួកគេក៏ត្រូវមានហេតុផលដើម្បីនិយាយ គឺនិយាយតែងតែមានគោលដៅ។ ពួកគេមិនមែនគ្រាន់តែនិយាយដើម្បីតែនិយាយនោះទេ ប៉ុន្តែពេលបុរសនិយាយបានមួយសន្ទុះហើយបុរសនឹងនិយាយកាន់តែច្រើន។ ពេលនារីនិយាយពីភាពហត់នឿយដែលខ្លួននាងបានជួបនៅកន្លែងធ្វើការថ្ងៃនេះ បុរសក៏និយាយបញ្ហានេះដូចគ្នាដែរ។ ពេលនារីនិយាយពីរឿងក្មេងៗ បុរសក៏អាចនិយាយពីក្មេងដូចគ្នាដែរ។ ពេលនារីបើកចិត្តឲ្យទូលាយហើយមិនធ្វើឲ្យបុរសមានអារម្មណ៍ថា ខ្លួនគេមិនត្រូវរងការរងការរីះគន់ ឬគេចាប់កំហុសទេ បុរសនឹងចាប់ផ្តើមបើកចំហចិត្តកាន់តែខ្លាំងឡើង...។២. នារីយកបេះដូងបុរសបាន ជានារីចេះស្តាប់ ចេះលើកសរសើរ៖ មាននារីម្នាក់បាននិយាយថា បងចង់ស្តាប់និយាយបន្តិចទេ? ព្រោះថ្ងៃនេះអូនហត់ខ្លាំងណាស់ អូនចង់ចង់និយាយពីរឿងនេះជាមួយបង ស្តាប់អូនបន្តិចណា! ពេលនាងបានបន្តិចហើយ នាងបាននិយាយបន្តថា “អូនសប្បាយចិត្តណាស់ដែលបងព្រមស្តាប់អូននិយាយ អូនស្រឡាញ់បង ហើយវាពិតជាមានន័យសម្រាប់អូនមែន...! ការសរសើរបែបនេះជាការផ្តល់តម្លៃ និងផ្តល់ជាកម្លាំងចិត្តដល់បុរសឲ្យមានចិត្តចង់ស្តាប់នារីៗ កាន់តែច្រើនឡើង ហើយធ្វើឱ្យបុរសបើកចិត្តនិយាយដៃគូដោយបើកចិត្តផងដែរ។ បើនារីគ្មានការលើកសរសើរនិងផ្តល់កម្លាំងចិត្តទេ បុរសមានអារម្មណ៍ហាក់ដូចជាថា ការ “ស្តាប់” នេះ “វាឥតប្រយោជន៍អ្វីសោះ” ទោះបីខ្លួននិយាយក៏គ្មានបានផលអ្វីដែរ។ បុរសត្រូវយល់ថា ការស្តាប់របស់អ្នកមានតម្លៃសម្រាប់នារីណាស់។ នេះជាល្បិចតូចមួយ តែជាល្បិចពិសេសយកឈ្នះបេះដូងបុរសដោយសារតែធ្វើបែបនេះ គឺបុរសគិតថា ខ្លួនបានជួយដៃគូរបស់ខ្លួន។ នេះជាការស្តាប់ដែលមានតម្លៃខ្លាំងណាស់ធ្វើឱ្យដៃគូយល់ពីបេះដូងគ្នា ចេះអាណិតនិងអធ្យាស្រ័យឱ្យគ្នា។ បន្ទាប់ពីបុរសបានទទួលយកពាក្យសរសើររបស់នារីហើយ បុរសក៏ចាប់ផ្តើមយល់និងមើលឃើញពីតម្លៃនៃការសន្ទនាកាន់តែច្រើនឡើងមិនខានទេ៕ អត្ថបទដោយ៖ ទ្រ សុភាព
May 13,2024
ឪពុកម្តាយចិញ្ចឹមកូន ៣របៀបនេះ កូនធំឡើងចេះពឹងខ្លួនឯង អស់ក្តីបារម្ភពីអនាគត
October 26,2020
ជីវិតជោគជ័យលើវិស័យជំនួញគឺជារឿងមួយដែលមិនងាយស្រួលទេពិសេសការចាប់យកអាជីវកម្មច្រើនផ្នែកនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ។មិនថាម្ចាស់ជំនួញនោះជាបុរសឬស្ត្រីឡើយផ្ដល់ឱ្យនូវកម្លាំងចិត្តគឺជារឿងសំខាន់បំផុតដើម្បីជំរុញឲ្យមានការតស៊ូព្រោះនៅពីក្រោយឆាកជីវិតនៃមនុស្សម្នាក់ៗគេតែងមានឧបសគ្គតាមជានិច្ច។យ៉ាងណាមិញយើងមកមហាសេដ្ឋីស្រុកខ្មែរដែលមានចំនួនប្រមាណជា ៣០ ក្នុងដៃផ្ដោតលើវិស័យធំៗដែលចូលរួមអភិវឌ្ឍសង្គមយ៉ាងពេញទំហឹងក្រោយឆ្លងកាត់ឆាកជីវិតធ្លាប់ជាអ្នកលាងចានសំអាតផ្សារបន្លែថែសួន និងធ្លាប់រស់នៅក្នុងជីវិតទៅជួបៗគេងជាមួយសត្វជ្រូកក្នុងទ្រុងនាសម័យដែលមានការភៀសខ្លួនពីររបបខ្មែរក្រហម ។បានបង្ហើបឲ្យដឹងពីកត្តាដែលជំរុញឱ្យគាត់ទទួលជោគ ជ័យដូចសព្វថ្ងៃនេះថា "សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ"។នេះឃើញថាភាពជោគជ័យរបស់បុគ្គលល្បីល្បាញក្នុងប្រទេសកម្ពុជាយើងគឺមានការលើកទឹកចិត្តបង្កើតថាមពលពីប្រភពដ៏សំខាន់នោះគឺគ្រួសារដែលមានសមាជិកដ៏ប្រពៃមិនថាជាភរិយាកូនជាដើមទៅបំពេញតួនាទីបានយ៉ាងល្អក្នុងការទំនុកបម្រុងខ្លាចាស់មួយប្រមាណជាង 50 ឆ្នាំរូបនេះជោគជ័យលើវិថីជំនួញដ៏មហាសាល។មិនថាមនុស្សស្ថិតក្នុងកាលៈទេសៈណាក៏ដោយទាំងអ្នកសិក្សាធ្វើការរកស៊ីនិងបំពេញកាតព្វកិច្ចផ្សេងៗជាដើមគឺសុទ្ធតែត្រូវការកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនមនុស្សដែលខ្លួនស្រឡាញ់និងរស់នៅក្នុងគោរពហេតុនេះចុះបង្កើនការផ្ដល់កម្លាំងចិត្តឲ្យមនុស្សក្បែរខ្លួនដែលបានច្រើនដើម្បីវិថីជីវិតនៃបុគ្គលទាំងនោះមានភាពរីកចម្រើនក៏ដូចជាជួយឲ្យសង្គមយើងប្រទេសជាតិមានភាពល្អប្រសើរជាងនេះទៅទៀត។អត្ថបទដោយ៖ ភោគ ម៉ារី
នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីលេខ១ស្រុកខ្មែរគឺមានរឿងនេះនៅពីក្រោយ
ចង់រស់នៅយូរ មានសុខភាពល្អ ជោគជ័យមុខជំនួញ គួររៀនសូត្រតាមសហគ្រិនលោក Tai Lopez
ចង់រស់នៅយូរ មានសុខភាពល្អ ជោគជ័យមុខជំនួញ គួររៀនសូត្រតាមសហគ្រិនលោក Tai Lopez
August 26,2020
វីធីថែរក្សាសុខភាពឱ្យល្អរបស់មហាសេដ្ឋីGrant Cardoneជោគជ័យទាំងមុខជំនួញ និងសុខភាព
វីធីថែរក្សាសុខភាពឱ្យល្អរបស់មហាសេដ្ឋីGrant Cardoneជោគជ័យទាំងមុខជំនួញ និងសុខភាព
August 26,2020
ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
August 17,2020
អត្ថបទពេញនិយម
ភេសជ្ជៈសម្រកគីឡូ4មុខ ស្រូបខ្លាញ់អាក្រក់ ប៉ូវសម្រស់មិនងាយចាស់ ចង់សម្រកគីឡូគួរផឹក
ភេសជ្ជៈសម្រកគីឡូ4មុខ ស្រូបខ្លាញ់អាក្រក់ ប៉ូវសម្រស់មិនងាយចាស់ ចង់សម្រកគីឡូគួរផឹក
November 20,2023
ទម្លាក់ក្បាលដល់ខ្នើយភ្លាម ខួរក្បាលគិតមិនឈប់សោះ ៤វិធីជាថ្នាំសណ្តំឱ្យគេងលក់ស្ងប់ចិត្ត
ទម្លាក់ក្បាលដល់ខ្នើយភ្លាម ខួរក្បាលគិតមិនឈប់សោះ ៤វិធីជាថ្នាំសណ្តំឱ្យគេងលក់ស្ងប់ចិត្ត
December 18,2023
អ្នកជំងឺក្មេងៗខូចក្រលៀនកាន់តែច្រើន ពេទ្យប្រាប់ទម្លាប់ធំៗរួមផ្សំឱ្យក្រលៀនខូចលឿនគួរប្រយ័ត្ន
អ្នកជំងឺក្មេងៗខូចក្រលៀនកាន់តែច្រើន ពេទ្យប្រាប់ទម្លាប់ធំៗរួមផ្សំឱ្យក្រលៀនខូចលឿនគួរប្រយ័ត្ន
August 17,2023
ទឹកដោះគោ២ប្រភេទ ផឹកយប់ឡើង ទៅរំលាយស្រ្តេស តានតឹង ជួយឱ្យគេងលក់លឿនមិនបាច់ប្រឹង
ទឹកដោះគោ២ប្រភេទ ផឹកយប់ឡើង ទៅរំលាយស្រ្តេស តានតឹង ជួយឱ្យគេងលក់លឿនមិនបាច់ប្រឹង
May 18,2024
ភេសជ្ជៈ4នេះ ផឹកព្រឹក/ល្ងាច កម្ចាត់មុន ស្នាមអុចខ្មៅ​អស់បន្ដិចម្ដងៗ
ភេសជ្ជៈ4នេះ ផឹកព្រឹក/ល្ងាច កម្ចាត់មុន ស្នាមអុចខ្មៅ​អស់បន្ដិចម្ដងៗ
May 18,2024